សម្លរការីណាំយា
គ្រឿងផ្សំ
- ត្រីរ៉ស់ ធ្វើអោយស្អាត ( យកស្រកាចេញ )
- គល់ស្លឹកគ្រៃ ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រមៀត
- ម្ទេសក្រៀម ( ត្រាំទឹកអោយទន់ រួចកាត់ជាដុំតូចល្មម )
- ខ្ទិះដូង ( ខ្ទិះដើម ខ្ទិះចុង )
- សណ្ដែកដីលីង ( បុកអោយរៀងម៉ត់បន្តិច )
- អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប
វិធីធ្វើ
- យកគល់ស្លឹកគ្រៃ ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រមៀត និង ម្ទេសក្រៀម យកទៅក្រឡុកចូលគ្នាអោយម៉ត់ ( ពេលក្រឡុកដាក់ទឹកបន្តិច )
- ត្រី យកទៅស្ងោអោយឆ្អិន រួចបេះយកតែសាច់ បន្ទាប់មកយកមកបុកអោយរៀងម៉ត់បន្តិច រួចទុកមួយអន្លើរ
- យកគ្រឿងដែលបុកហើយ មកចែកជាពីរចំណែក ( មួយចំណែកទុក ) មួយចំណែកទៀតយកមកលាយជាមួយត្រី និង សណ្ដែកដីបុក មកកូរលាយចូលគ្នាអោយសព្វ និង ដាក់អំបិលបន្តិច
- ដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកអោយក្ដៅបន្តិច រួចដាក់គ្រឿងបុកចូលរំលីងអោយឈ្ងុយ ហើយដាក់គ្រឿងដែលបុកលាយជាមួយត្រីចូល កូរអោយសព្វ ( ប្រើភ្លើចតិចៗល្មម ) បន្ទាប់មកដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល កូរអោយសព្វចូលជាតិ
- រួចដាក់ខ្ទិះដូង( ខ្ទិះចុង ) និង ទឹកបន្តិចចូល ទុកអោយពុះ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើកភ្លើងអោយខ្លាំងវិញ )
- ជាចុងក្រោយបន្ថែមខ្ទិះដូង ( ខ្ទិះដើម ) ទុកអោយពុះ លើកចេញ រួចជាការស្រេច ។
By : Sethyka
ផ្តល់សិទ្ធដោយ៖មុខម្ហូបប្រចាំគ្រួសារ&Housewife OnlineShop
No comments :
Post a Comment