#ថ្ងៃនេះខ្ញុំបកប្រែបានប៉ុណ្ណឹងដើម្បីចែកគ្នាអាន #ប្រយោគទាំងនេះលើកទឹកចិត្តអ្នកចូលចិត្តអានឲ្យកាន់តែចូលចិត្តហើយអ្នកដែលមិនចូលចិត្តឲ្យចាប់ផ្ដើមចូលចិត្តការអានពីថ្ងៃនេះ។ #ខ្ញុំមិនពូកែភាសាអង់គ្លេសទេតែខ្ញុំបកប្រែតាមអ្វីដែលខ្ញុំបានយល់។ #ប្រយោគដែលមិនមានឈ្មោះនៅខាងចុងគឺជាគំនិតរបស់ខ្ញុំផ្ទាល់។
១. អ្នកអានម្នាក់រស់នៅជាមួយជីវិតមួយពាន់មុនពេលដែលគេស្លាប់ ឯអ្នកដែលមិនចូលចិត្តការអាននឹងរស់នៅក្នុងជីវិតតែមួយគត់។George R.R. Martin
២. យើងអានដើម្បីបានដឹងថាយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ។ William Nicholson
៣. កុំទុកចិត្តមនុស្សដែលមិនដែលដាក់សៀវភៅទៅតាមខ្លួន។ Lemony Snicket
៤. អានកាន់តែច្រើន អ្នកនឹងដឹងរឿងកាន់តែច្រើន រៀនកាន់តែច្រើន អ្នកនឹងដឹងពីកន្លែងដែលអ្នកត្រូវទៅកាន់តែច្រើន។ Dr. Seuss
៥. ប្រសិនបើយើងគ្មានពេលដើម្បីអានទេ យើងក៏គ្មានពេលដើម្បីសរសេរដែរ។ Stephen King
៦. យើងមិនចាំបាច់ដុតសៀវភៅដើម្បីបំផ្លាញវប្បធម៌នោះទេ គ្រាន់តែធ្វើឲ្យមនុស្សបញ្ឈប់ការអានវប្បធម៌នឹងរលាយឯង។ Ray Bradbury
៧. សូមគិតមុនពេលអ្នកនិយាយ តែសូមអានមុនពេលអ្នកគិត។ Fran Lebowitz
៨. កាលណាអ្នកនិពន្ធរីករាយ នោះអ្នកអាននឹងញញឹម កាលណាអ្នកនិពន្ធអស់សង្ឃឹម អ្នកអានញញឹមយ៉ាងម៉េចចេញ?
៩. សៀវភៅគឺជាកញ្ចក់ អ្នកអាចដឹងពីខ្លួនឯងនៅពេលដែលអ្នកអានជួបរឿងដែលអ្នកធ្លាប់បានជួបប្រទះរួចមកហើយ។ Carlos Ruiz Zafón
១០. អានសៀវភៅមួយថ្ងៃអាចប្ដូរតម្លៃរបស់អ្នកពេញមួយជីវិត។
១១. កុំរស់នៅជាមួយមនុស្សដែកមិនរក្សាសៀវភៅក្បែរក្បាលដំណេករបស់ពួកគេ។
១២. ថ្ងៃនេះអ្នកអាន ថ្ងៃស្អែកអ្នកអាចក្លាយជាអ្នកដឹកនាំម្នាក់។ Margaret Fuller
១៣. សៀវភៅល្អមួយក្បាលប្រៀបបាននឹងព្រឹត្តិការណ៍មួយនៅក្នុងជីវិតរបស់ខ្ញុំ។ Stendhal
១៤. ខ្ញុំស្រលាញ់សៀវភៅជាងភាពយន្ដ។ ភាពយន្ដប្រាប់ពីអ្វីដែលយើងត្រូវគិត តែសៀវភៅល្អផ្ដល់ជម្រើសល្អឲ្យយើងជ្រើសរើស។
១៥. ខ្ញុំតែងយកសៀវភៅពីរក្បាលជាប់តាមខ្លួន មួយសម្រាប់អាន ហើយមួយទៀតសម្រាប់សរសេរ។ Robert Louis Stevenson
១៦. សៀវភៅល្អបំផុតគឺជាសៀវភៅដែលប្រាប់យើងនូវរឿងដែលយើងបានដឹងរួចមកហើយ។ George Orwell
១៧. យើងគួរតែសរសេរឲ្យបានច្រើនព្រោះយើងស្រលាញ់សាច់រឿង និងប្រយោគថ្មីៗ ពាក្យប្លែកៗនៅលើទំព័រសៀវភៅ។ ការសរសេរកើតចេញពីការអាន ហើយការអានជាគ្រូដែលប្រាប់យើងពីរបៀបសរសេរ។ Annie Proulx
១៨. នៅពេលដែលយើងអានសៀវភៅ ហើយយើងបានយកចិត្តទុកដាក់នឹងប្រយោគខ្លះនៅក្នុងសៀវភៅ ប្រយោគទាំងនោះនឹងតែងតែនៅជាមួយអ្នកជានិច្ច។ Louis L'Amour
១៩. ការអានសៀវភៅប្រៀបដូចជាការសរសេរសៀវភៅឡើងវិញដោយបញ្ចូលសាច់រឿងរបស់យើង។
២០. យើងអានសៀវភៅដើម្បីរកឲ្យឃើញថាយើងជានរណា។
២១. យើងមិនចូលចិត្តការអាន ព្រោះយើងមិនទាន់រកឃើញសៀវភៅដែលសរសេរពីរឿងរបស់យើង។
២២. ស្វែងរកសៀវភៅដែលល្អបំផុតដើម្បីអាន ព្រោះយើងប្រហែលជាមិនមានឱកាសដើម្បីអានសៀវភៅទាំងអស់ដែលគេសរសេរនោះឡើយ។
#សូមចែករំលែកប្រសិនបើអ្នកគិតថាល្អ អរគុណ!
អត្ថបទបកប្រែដោយ៖ កូន ចាបមាស
No comments :
Post a Comment