សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកកោះធំ
Visiting Koh Thom District to honor and reward graduating high school students
---
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញចុះជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត ដោយទទួលស្គាល់លទ្ធផលសម្រេចបានរបស់សិស្សានុសិស្សវិទ្យាល័យ នៅក្នុងស្រុកកោះធំ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប) នៅសម័យប្រលងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់ទាំងអស់ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០០ ០០០ រៀល ហើយចំពោះសិស្សដែលប្រឡងជាប់ និទ្ទេសA ទំាងប្រាំរូប ក្នុងម្នាក់ៗ ទទួលបាន ម៉ូតូមួយគ្រឿង តបតាមការសន្យារបស់ឯកឩត្តម ក្នុងពិធីសំណេះសំណាលកន្លងមក។
គួរបញ្ជាក់ជូនផងដែរថា មានសិស្សចំនួន៣៥៥នាក់ក្នុងចំណោម៥៩០នាក់មកពីស្រុកកោះធំ បានប្រឡងជាប់ជាស្ថាពរ ដែល ស្មើនឹង៦០.២% នៃចំនួនសិស្សទាំងអស់នៅក្នុងស្រុកកោះធំនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិង មានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបីតាសិស្សដែលបានរួមគ្នាសម្រេច បាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពី ការខិតខំប្រឹងប្រែងរៀនសូត្រ របស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមាន សម្រាប់សិស្សានុសិស្សទាំងអស់នេះ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសិស្សានុសិស្ស បន្តនូវការប្រឹងប្រែងសិក្សា ដើម្បីទទួលបានជោគជ័យនិងការរីកចម្រើនរបស់ខ្លួន និងបន្តដំណើរឆ្ពោះទៅមុខទៀតទៅកាន់ថ្នាក់ឧត្តមសិក្សា ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាកសាងអនាគតមួយឲ្យភ្លឺស្វាងសម្រាប់ខ្លួនឯង ក៏ដូចជាប្រទេសជាតិរបស់ខ្លួនផងដែរ ។
---
On 24 September 2016, H.E. Sun Chanthol, Senior Minister, Minister of Public Works and Transport and Chairman of the National Working Group for Koh Thom district, led a delegation to honor and recognize the accomplishments of the high school students of Koh Thom District who passed the National Grade 12 Exam on August 22, 2016.
As Minister Sun had promised on a previous visit, he rewarded each of the graduating students with 100 000 Riel and, for the 5 students who passed with a Grade A, a motorbike to each of them.
355 students amongst the 590 students successfully passed the Exam from Koh Thom District, representing 60.2% of that student body.
Minister Sun expressed his pleasure and pride for the efforts of the students, teachers, and their parents, all of whom together had worked towards reaching this accomplishment through hard work, a passion for learning and encouragement, all of which resulted in this positive success for these students.
He encouraged all of the successful students to continue their path of learning and growth and to continue moving their journey forward in institutions of higher education or vocational training centers so as to build a secure and happy future for themselves and their country.
No comments :
Post a Comment