Friday, September 30, 2016

#បណ្តាំលោកឪពុក #កុំនិយាយថាអ្នករវល់ឲ្យសោះ យើងមានពេលតែ២៤ម៉ោងដូចគ្នា ខ្ញុំអាចអានបានរហូតដល់ចប់ ចុះអ្នកវិញ?

                          #បណ្តាំលោកឪពុក
ពុកប្រាប់ថា គ្រាន់តែមើលឃើញដំនេកគឺអាចដឹងថាប្តីប្រពន្ធរបស់កូនមានសុភមង្គល ឬអត់។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ កូនកុំយកខ្នើយភួយទៅដេកតែម្នាក់ឯង ហើយក៏កុំគេងបែរខ្នងដាក់នាង ត្រូវអោបនាងមកផ្ទាល់ដើមទ្រូងដែលកំពុងក្តៅគគុករបស់កូន នោះរឿងអ្វីៗ នឹងកន្លងផុតទៅដោយរលូន សល់តែក្តីស្រលាញ់។

ទោះជាក្នុងសង្គមកូនមានមុខនាទីជាមន្រ្តី ឧកញ្ញ៉ា ឬជាអ្នករើសសំរាម ជាកម្មករសំណង់ក៏ដោយ ក៏កូននៅតែជាសសរទ្រូងរឹងមុាំក្នុងគ្រួសាររបស់កូនដែរ។ ទោះជាប្រពន្ធរបស់កូនជាមនុស្សអង់អាច មានជំនាញ មានការងារល្អ ឬអាចធ្វើជាជាងសំណង់ ជួសជុលភ្លើងបានក៏ដោយ ក៏កូនត្រូវតែបំពេញកាតព្វកិច្ចជា ប្តីល្អ និងឪពុកល្អដែរ ព្រោះវានឹងបង្ហាញពីភាពស្មើគ្នា និងការចេះចែករំលែករវាងប្តីប្រពន្ធ។

ក្រោយពេលរៀបការរួច នឹងមានចំនួនលើសពីមួយដងដែលកូនមានអារម្មណ៍ថាស្តាយក្រោយ ពេលខ្លះថែមទាំងមានទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីប្តី ប្រពន្ធទៀត។ ស្រីក្មេងរបស់កូនពេលនេះគេស្រលាញ់១០០% ហើយប្រពន្ធរបស់កូនក៏ជាមនុស្សដែលធ្លាប់ស្រលាញ់កូន១០០% ដែរ ប៉ុន្តែក្រោយពេលរៀបការហើយ តួនាទីរបស់ស្រ្តីកាន់តែច្រើនបន្ថែមទៀត។ ស្រលាញ់ប្តីមួយចំណែក ពុកម៉ែខាងប្តី ពុកម៉ែរបស់ខ្លួន មួយចំណែកទៀតសម្រាប់កូនចៅ ហេតុនេះហើយទើបក្តីស្រលាញ់១០០% ពីមុនសម្រាប់កូនក្រោយពេលរៀបការរួចគឺនៅសល់តែជាង៥០% ប៉ុន្តែក្តីស្រលាញ់ដែលបាត់បង់នោះកូននឹងទទួលបានត្រឡប់មកវិញពីគ្រួសារ និងកូនចៅ។ ម្យ៉ាងទៀតស្រីស្នេហ៍ខាងក្រៅរបស់កូន គេគ្រាន់តែអាចផ្តល់សេក្តីសុខឲ្យកូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ឯភរិយារបស់កូននឹងផ្តល់សេក្តីសុខឲ្យកូនថិតថេររហូត។

កូនត្រូវដឹងថា ក្នុងរយៈពេលនាងមានផ្ទៃពោះ គឺជារយៈពេលដែលពិបាកបំផុតសម្រាប់ភរិយារបស់កូន។ នាងត្រូរែកពុនឧបសគ្គ ឆ្លងកាត់គ្រោះថ្នាក់ដើម្បីនាំយកទេវបុត្រ ទេពធិតាជាទីស្រលាញ់មកជូនគ្រួសារ។
ហេតុនេះហើយចូរកូនកុំដកដង្ហើមធំពេលឃើញប្រពន្ធមិនស្អាតដូចស្រីក្រមុំ កុំធុញទ្រាន់ពេលឃើញរូបកាយរបស់នាងប្រែប្រួល កុំខឹងពេលគេងជិតប្រពន្ធតែមិនអាចធ្វើអ្វីបាន។ ចូរកូនធ្វើចិត្តឲ្យសប្បាយក្នុងនាមជាឨពុកម្តាយវិញទើបជាការប្រសើរ ហើយវាពិតជាមានអត្ថន័យណាស់នៅក្នុងជីវិតគ្រួសាររបស់កូន។

" ស្រ្តីគ្រប់រូបប្រៀបបានដូចបុប្ផា សម្រាប់ស្រលាញ់ មិនមែនសម្រាប់យល់ទេ ប៉ុន្តែបើកូនមិនយល់ កូនក៏មិនអាចស្រលាញ់បុប្ផានោះបានបានដែរ"។ អតីតកាលបានកន្លងផុតទៅ យើងរស់នៅជាមួយបច្ចុប្បន្ន ប្រសិនបើប្រពន្ធរបស់កូនធ្លាប់មានអតីតកាលមិនល្អ កូនក៏មិនចាំបាច់រំឭកវាមកវិញដែរ ព្រោះនាងមិនអាចត្រឡប់ទៅរស់នៅក្នុងគ្រាកន្លងបានទេ។ ពេលកូនសម្រេចចិត្តចូលរោងការជាមួយនាង គឺបានន័យថាកូនព្រមទទួលយកអ្វីៗគ្រប់យ៉ាងដែលនាងមាន។ ចូរស្រលាញ់នាងដោយចិត្តមេត្តា និងក្តីស្រលាញ់ពិតចេញពីដួងចិត្ត ។ ទោះជានាងមិននិយាយចេញ តែក្នុងចិត្តនាងនឹងស្រលាញ់កូនអស់មួយជីវិត សេក្តីស្រលាញ់ដែលរួមទាំង ការដឹងគុណ និងការគោរពដ៏ស្មោះត្រង់របស់នាង៕


ប្រភពអត្ថបទ៖

No comments :

Post a Comment