Friday, September 30, 2016

Every person born in this world constantly has individual talent.
But, sometime being lacked of encouragement, motivation, self-confidence and admiration, some people seem lose their chances to reveal those talents outward. Ultimately, those people become hopeless and can't even make a little accomplishment in their tasks. In order to avoid this issue occurs, self-motivation and encouragement is really demanded. So, try your best to motivate and encourage yourself to achieve your dream no matter what in situation you are. Keep in mind that life is always difficult. Please ignore my English level and don't mind me if you don't understand cuz I also don't understand what I'm writing too.

#បណ្តាំលោកឪពុក #កុំនិយាយថាអ្នករវល់ឲ្យសោះ យើងមានពេលតែ២៤ម៉ោងដូចគ្នា ខ្ញុំអាចអានបានរហូតដល់ចប់ ចុះអ្នកវិញ?

                          #បណ្តាំលោកឪពុក
ពុកប្រាប់ថា គ្រាន់តែមើលឃើញដំនេកគឺអាចដឹងថាប្តីប្រពន្ធរបស់កូនមានសុភមង្គល ឬអត់។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ កូនកុំយកខ្នើយភួយទៅដេកតែម្នាក់ឯង ហើយក៏កុំគេងបែរខ្នងដាក់នាង ត្រូវអោបនាងមកផ្ទាល់ដើមទ្រូងដែលកំពុងក្តៅគគុករបស់កូន នោះរឿងអ្វីៗ នឹងកន្លងផុតទៅដោយរលូន សល់តែក្តីស្រលាញ់។

ទោះជាក្នុងសង្គមកូនមានមុខនាទីជាមន្រ្តី ឧកញ្ញ៉ា ឬជាអ្នករើសសំរាម ជាកម្មករសំណង់ក៏ដោយ ក៏កូននៅតែជាសសរទ្រូងរឹងមុាំក្នុងគ្រួសាររបស់កូនដែរ។ ទោះជាប្រពន្ធរបស់កូនជាមនុស្សអង់អាច មានជំនាញ មានការងារល្អ ឬអាចធ្វើជាជាងសំណង់ ជួសជុលភ្លើងបានក៏ដោយ ក៏កូនត្រូវតែបំពេញកាតព្វកិច្ចជា ប្តីល្អ និងឪពុកល្អដែរ ព្រោះវានឹងបង្ហាញពីភាពស្មើគ្នា និងការចេះចែករំលែករវាងប្តីប្រពន្ធ។

ក្រោយពេលរៀបការរួច នឹងមានចំនួនលើសពីមួយដងដែលកូនមានអារម្មណ៍ថាស្តាយក្រោយ ពេលខ្លះថែមទាំងមានទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីប្តី ប្រពន្ធទៀត។ ស្រីក្មេងរបស់កូនពេលនេះគេស្រលាញ់១០០% ហើយប្រពន្ធរបស់កូនក៏ជាមនុស្សដែលធ្លាប់ស្រលាញ់កូន១០០% ដែរ ប៉ុន្តែក្រោយពេលរៀបការហើយ តួនាទីរបស់ស្រ្តីកាន់តែច្រើនបន្ថែមទៀត។ ស្រលាញ់ប្តីមួយចំណែក ពុកម៉ែខាងប្តី ពុកម៉ែរបស់ខ្លួន មួយចំណែកទៀតសម្រាប់កូនចៅ ហេតុនេះហើយទើបក្តីស្រលាញ់១០០% ពីមុនសម្រាប់កូនក្រោយពេលរៀបការរួចគឺនៅសល់តែជាង៥០% ប៉ុន្តែក្តីស្រលាញ់ដែលបាត់បង់នោះកូននឹងទទួលបានត្រឡប់មកវិញពីគ្រួសារ និងកូនចៅ។ ម្យ៉ាងទៀតស្រីស្នេហ៍ខាងក្រៅរបស់កូន គេគ្រាន់តែអាចផ្តល់សេក្តីសុខឲ្យកូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ឯភរិយារបស់កូននឹងផ្តល់សេក្តីសុខឲ្យកូនថិតថេររហូត។

កូនត្រូវដឹងថា ក្នុងរយៈពេលនាងមានផ្ទៃពោះ គឺជារយៈពេលដែលពិបាកបំផុតសម្រាប់ភរិយារបស់កូន។ នាងត្រូរែកពុនឧបសគ្គ ឆ្លងកាត់គ្រោះថ្នាក់ដើម្បីនាំយកទេវបុត្រ ទេពធិតាជាទីស្រលាញ់មកជូនគ្រួសារ។
ហេតុនេះហើយចូរកូនកុំដកដង្ហើមធំពេលឃើញប្រពន្ធមិនស្អាតដូចស្រីក្រមុំ កុំធុញទ្រាន់ពេលឃើញរូបកាយរបស់នាងប្រែប្រួល កុំខឹងពេលគេងជិតប្រពន្ធតែមិនអាចធ្វើអ្វីបាន។ ចូរកូនធ្វើចិត្តឲ្យសប្បាយក្នុងនាមជាឨពុកម្តាយវិញទើបជាការប្រសើរ ហើយវាពិតជាមានអត្ថន័យណាស់នៅក្នុងជីវិតគ្រួសាររបស់កូន។

" ស្រ្តីគ្រប់រូបប្រៀបបានដូចបុប្ផា សម្រាប់ស្រលាញ់ មិនមែនសម្រាប់យល់ទេ ប៉ុន្តែបើកូនមិនយល់ កូនក៏មិនអាចស្រលាញ់បុប្ផានោះបានបានដែរ"។ អតីតកាលបានកន្លងផុតទៅ យើងរស់នៅជាមួយបច្ចុប្បន្ន ប្រសិនបើប្រពន្ធរបស់កូនធ្លាប់មានអតីតកាលមិនល្អ កូនក៏មិនចាំបាច់រំឭកវាមកវិញដែរ ព្រោះនាងមិនអាចត្រឡប់ទៅរស់នៅក្នុងគ្រាកន្លងបានទេ។ ពេលកូនសម្រេចចិត្តចូលរោងការជាមួយនាង គឺបានន័យថាកូនព្រមទទួលយកអ្វីៗគ្រប់យ៉ាងដែលនាងមាន។ ចូរស្រលាញ់នាងដោយចិត្តមេត្តា និងក្តីស្រលាញ់ពិតចេញពីដួងចិត្ត ។ ទោះជានាងមិននិយាយចេញ តែក្នុងចិត្តនាងនឹងស្រលាញ់កូនអស់មួយជីវិត សេក្តីស្រលាញ់ដែលរួមទាំង ការដឹងគុណ និងការគោរពដ៏ស្មោះត្រង់របស់នាង៕


ប្រភពអត្ថបទ៖

វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត

វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​
១.​ យក​ចិត្តទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នកដទៃៈ ចង់​ឲ​អ្នកដទៃ​ស្រឡាញ់​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពួក​គេ​មុន​។ លោក​ Walters ធ្វើការនៅ​​ធនាគារ​មួយ ត្រូវ​បាន​ថ្នាក់​លើ​បាន​ចាត់​​ឲ​ទៅ​ពិនិត្យដោយ​សម្ងាត់​មើល​ហាង​មួយ​នោះ​ គួរ​ឲ្យ​​​ធនាគារ​ទុក​​ចិត្ត​​ដែរ​ឬទេ។ លោក​បាន​ទៅ​សួរ​សុខទុក្ខ នាយក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ​លោក​ជួយ​ផ្តល់​ឯកសារ​ខ្លះ​អំពី​ហាង​មួយ​នោះ។​ នាយក​ក្រុមហ៊ុន​ ឆ្លើយ​តប​ដោយ​វិធីមួយ​មិន​ច្បាស់​ បែប​ញញើត​ញញើម​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ជាប់​វាក់​វិន។​ ការជួប​គ្នា​នេះ​ទៅ​ជា​ឥត​ប្រយោជន៍។

លោក​ Walters អស់​សង្ឃឹម​មិន​ដឹង​ធ្វើ​យ៉ាង​ណា។​ ស្រាប់​តែ​លោក​បាន​ឮលេខា​ម្នាក់​និយាយ​ថា ថ្ងៃ​នេះ​គាត់​រក​មិន​បាន​កុក​ថ្មី​មួយ​ក្បាល​សោះ។ ការ​ពិត​នាយក​ក្រុម​ហ៊ុន​នេះ​ កំពុង​ស្រាវជ្រាវ​រក​"​កុក"​ ឲ​កូន​ប្រុស​របស់​គាត់​អាយុ​១២​ឆ្នាំ។ ថ្ងៃ​ក្រោយ​មក​ពេល​ លោក​ Walters បាន​ត្រឡប់​មក​ជួប​លោក​នាយក​ក្រុម​ហ៊ុន​ម្តង​ទៀត សរសេរ​លើ​ក្រដាស​តូច​មួយ​ថា មាន​"កុក"​ ចម្លែក​ផ្ញើ​ជូន​កូន​លោក ហើយ​ប្រើ​ឲ​គេ​យក​មក...។ លើក​នេះ​ត្រូវ​បាន​ទទួល​យ៉ាង​រាក់​ទាក់បំផុត​ នាយក​ក្រុមហ៊ុន​ចាប់​ដៃ​លោក​ដូច​ជា​បេក្ខជន​តំណាង​រាស្រ្ត​ ចាប់​ដៃ​ជាមួយ​អ្នក​បោះឆ្នោត​អញ្ចឹង។ នាយក​ក្រុមហ៊ុន​ មុខ​ស្រស់​ដូច​ផ្កា បើក​មើល​"​កុក"​ ចុះ​ឡើង​ញឹកញាប់ ហើយ​ថែម​ទាំង​រំលឹក​ដល់​កូន​គាត់​ថា​ "​អា​ George កូន​ខ្ញុំ​ច្បាស់​ជា​ងប់​ងល់​នឹង​សត្វ​កុក​នេះ​ជា​ពុំ​ខាន!"។

លោក ​ Walters រៀប​រាប់​ឡើង​វិញ​ថា "​ក្នុង​រយៈពេល​កន្លះ​ម៉ោង យើង​និយាយ​តែ​ពីរឿង​កុក​ ហើយ​សំឡឹង​មើល​ ផ្ទាំង​រូបថត​ George។ ហើយ​មិន​ចាំ​ឲ​ខ្ញុំ​សួរ នាយក​ក្រុមហ៊ុន​នោះ ចំណាយ​ពេល​មួយ​ម៉ោង​ទៀត​ ឲ​ខ្ញុំ​ដឹង​ពី​ឯក​សារ​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន។ គ្មាន​ប្រការ​អ្វី​ដែល​គាត់​ដឹង​ហើយ​មិន​ប្រាប់​ខ្ញុំ​ទេ ហើយ​ថែម​ទាំង​ហៅ​ជំនួយការ​មក​សួរ​ថែម​ទៀត..."។

២. ញញឹមៈ ពេល​ញញឹម​ជាមួយ​នរណា​ម្នាក់ ប្រៀប​បី​ដូចជា​និយាយ​ជាមួយ​អ្នក​នោះ​ថា "​ខ្ញុំ​ស្រឡាញ់​អ្នក​... បាន​ជួប​អ្នក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់..."​។ ស្នាម​ញញឹម​ដែល​ផុស​ចេញពី​ចិត្ត​ស្មោះ​ ធ្វើ​ឲ​ធូរ​ស្បើយ​អាំរម្មណ៍។ ញញឹម​​ជាការងារ​មួយ​មិន​បាច់​ចុះ​ទុន​តែ​ចំណេញ​ច្រើន​បំផុត។ ស្នាម​ញញឹម​បង្កើត​ឲ​មាន​សុភមង្គល។ បើ​អ្នក​ចង់​ឲ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​គោលការណ៍​នេះ​ទុក "​រក្សា​ស្នាម​ញញឹម​ជាប់​បបូរ​មាត់​ជានិច្ច..."​។ លទ្ធផល​នៃការញញឹមៈ លោក Steinhardt សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា​ "​ខ្ញុំបាន​រៀបការ​១៨​ឆ្នាំ​ហើយ​ ហើយ​ក្នុង​​រយៈ​កាល​នោះ ខ្ញុំ​កម្រ​ញញឹម​សើច​ជាមួយ​ប្រពន្ធ​ខ្ញុំ​ណាស់។ តាំង​ពី​ព្រឹម​ក្រោក​ពី​ដំណេក​រហូត​ដល់​ធ្វើការ ខ្ញុំ​និយាយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​មិន​លើស​ពី​១២​ម៉ាត់​ទេ។ ខ្ញុំ​ជាមនុស្ស​ដែល​ក្រម៉ែ​ក្រម៉ូវ​ពិបាក​ទ្រាំបំផុត។ ក្រោយ​​មកខ្ញុំ​ស្តាប់តាម​ដំបូន្មាន​ដោយ​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ញញឹម​ ខ្ញុំ​សើច​ពេញ​​មួយ​​សប្តាហ៍ ។ នៅ​ពេល​ព្រលឹម​លុប​លាង​មុខ ខ្ញុំ​មើល​ក្នុង​កញ្ចក់​ហើយ​ក្រើន​រំលឹក​ខ្លួនឯង​ថា ត្រូវ​បោះ​បង់​ទឹក​មុខ​ក្រញ៉ូវ​ដូច​ខ្មោច​ចេញ ហើយ​ប្តេជ្ញា​ចិត្ត​ញញឹម​ជានិច្ច។ ក្នុង​ពេល​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ខ្ញុំ​រួស​រាយ​គោរព​ប្រពន្ធ​ខ្ញុំ​។ ប្រពន្ធ​ខ្ញុំ​ងឿង​ណាស់។ ខ្ញុំ​រក្សា​ដូច្នេះរយៈពេល​២​ខែ​ ហើយ​រក​ឃើញ​សុភមង្គល​ក្នុង​គ្រួសារ​ដ៏​ច្រើន​ គឺ​ច្រើន​ជាង​រយៈកាល​មួយ​ឆ្នាំ​កន្លង​ទៅទៀត។"

៣. ចង​ចាំ​និង​និយាយ​ឈ្មោះរបស់គេៈ លោក​ Jim Farely អាច​ហៅ​ឈ្មោះ​បាន​ ៥​ម៉ឺន​នាក់។ ដោយ​ស្មារតីចង​ចាំ​ដ៏​អស្ចារ្យ​នេះ​ លោក​បាន​ជួយ​ឃោសនា ឲ្យ​លោក​ Franklin D.Roosevelt ជាប់​ឆ្នោត​ឡើង​ធ្វើ​ជាប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។ វិធី​លោក​សាមញ្ញ​ណាស់។ រាល់​លើក​ពេល​លោករាប់​អាន​ជាមួយ​នរណា​ម្នាក់ លោក​សួរ​ឈ្មោះ​និង​ត្រកូល​អ្នក​នោះ និង​វិធី​សរសេរ​ឲ្យ​ត្រឹម​ត្រូវ។ លោក​រិះ​រក​វិធី​យល់​ដឹង​និង​ចំណាំ​ឲ្យ​បាន​ច្បាស់​ពី​គ្រួសារ​ មុខ​របរ និង​និន្នាការ​នយោបាយ​របស់​អ្នក​នោះ​ កត់​ត្រា​ទុក​ហើយ​លើក​ក្រោយ​ជួប​គ្នា​វិញ​ ទោះ​បីអស់​កាល​មួយ​ឆ្នាំក៏​ដោយ ក៏​លោក​អាច​ទះ​ស្មា​អ្នក​នោះ ហើយ​សួរ​សុខ​ទុក្ខ​ពី​ប្រពន្ធ​កូន​រហូត​ដល់​ដើម​ឈើ​មួយ​ចំនួន​ក្នុង​ចំការ​ អ្នក​នោះ​ទៀត...!។ អញ្ចឹង​ហើយ ទើប​ទៅ​ដល់​ទី​ណា​​ក៏​លោក​មាន​មិត្ត​ស្និទ្ធ​ស្នាល​ អត់​មាន​អ្វី​ប្លែក​នោះ​ទេ។

គេ​សម្គាល់​ឃើញ​ថា លោក​មាន​សៀវភៅ​មួយ​កត់​ត្រា​ឈ្មោះ​អ្នក​ទាំង​​នោះ​រាប់​ពាន់​អ្នក។ ហើយ​អ្នក​ម្ចាស់​សន្លឹក​ឆ្នោត​ម្នាក់ៗ​សុទ្ធ​តែ​ងឿង​ឆ្ងល់ដោយ​ទទួល​បាន​ សំបុត្រ​មួយ​ច្បាប់​ពី​លោក​ចារថា "​មិត្ត​ Bill​ ជា​ទី​ស្នេហា"​ "​មិត្ត​ Joe ជា​ទី​ស្នេហា​" ... ហើយ​ចុះ​ហត្ថលេខា​ "​​Jim"​។ លោក​ Jim យល់​ថា​​មនុស្ស​ទូទៅ​សុទ្ធ​តែ​ឃើញ​ថា​ឈ្មោះ​ខ្លួន​ទន់​ភ្លន់ជាង​ឈ្មោះ​អ្នក​ ឯ​ទៀត។ ចាំ​ឈ្មោះ​អ្នក​នោះ​ហើយ​ទម្លាប់​អាន​ឲ្យ​ងាយ​ស្រួល​និង​ទន់​ភ្លន់ (​ឈ្មោះ​អ្នក​ខ្លះ​ពិបាក​អាន​ ពិបាក​សរសេរ) ធ្វើ​បែប​នេះ​គឺ​សរសើរ​អ្នក​នោះ​ដោយ​អាថ៌កំបាំង​ និង​ដោយ​វិធីប៉ិន​ប្រសប់។ មនុស្ស​យើង​ចាត់​ទុក​ឈ្មោះ​និង​ត្រកូល​របស់​ខ្លួន​ជាសំខាន់​ណាស់​ ម៉្លោះ​ហើយ​ គេ​ខិត​ខំរិះ​រក​គ្រប់​វិធី​ដើម្បី​ស្នង​បន្ត​វា​ឲ្យ​ជំនាន់​ក្រោយ​និង​ ឆ្ងាយ​ទៅ​ទៀត...។ "​ត្រូវ​ចាំ​ទុក​ថា ឈ្មោះ​មនុស្ស​ម្នាក់ៗ​ ជាសំឡេង​មួយ​យ៉ាង​សំខាន់ និង​ស្រួល​ស្តាប់​ជាង​សំឡេង​ឯទៀត"។

៤. យក​ចិត្ត​ទុក​ដាក់​ស្តាប់​គេ​និយាយៈ យក​ចិត្ត​ទុក​ដាក់​ស្តាប់ ​មនុស្ស​ម្នាក់​និយាយ​ មិន​ខុស​ប្លែក​អ្វីពី​ការ​លើក​សរសើរ​គេ​ដោយ​ស្មោះ​ឡើយ។ អ្នក​អក្សរ​សាស្រ្ត​ម្នាក់​និយាយ​ថា​"​ជក់​ចិត្ត​ស្តាប់​សំដី​របស់​មនុស្ស​ ម្នាក់​ គឺ​គោរព​លើក​តម្កើង​​គេ​ ហើយ​​កម្រ​មាន​មនុស្ស​ណា​មិន​រំ​ភើប​ចំពោះ​មុខ​ការ​គោរព​លើក​តម្កើង​នោះ​ ណាស់"។ សូម​មិត្ត​ទាំង​ឡាយ​ស្តាប់​រឿង​ដែល​លោក J.C Wooton (​សិស្ស​ម្នាក់​របស់ Dale Carnegie) និយាយៈ គាត់​ទិញ​សម្លៀក​បំពាក់​មួយ​សម្រាប់​នៅ​ផ្សារ​ទំនើប​មួយ។ មក​ផ្ទះ​ស្លៀក​ពាក់មិន​បាន​ប៉ុន្មាន​ដង លោក​ធុញ​ថប់​យ៉ាង​ខ្លាំង​ពី​ព្រោះ​ឃើញអាវ​ចេញ​ពណ៌ ហើយ​ធ្វើ​ឲ្យ​ក​អាវ​សឺ​មី​ឡើង​ខ្មៅ។ លោក​យក​សម្លៀក​បំពាក់​មួយ​សម្រាប់នេះ ត្រឡប់​មក​ហាង​ត្អូញ​ត្អែរ​ដាក់​បុគ្គលិក​លក់​ខោអាវ​ឲ្យ​គាត់​។ គាត់​មក​មិន​ត្រឹម​តែ​ចង់​ត្អូញ​ត្អែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ពន្យល់​ឲ្យ​អ្ន​ក​លក់​ទំនិញស្តាប់។ អ្នក​លក់​នោះ​មិន​ទាន់​ទាំង​ស្តាប់​គាត់​ចប់​ស្រួល​បួល​ផង​ក៏​កាត់​ សំដីគាត់ថា "យើង​ខ្ញុំ​បាន​លក់​របស់​ប្រភេទ​នេះ​រាប់​ពាន់​សម្រាប់ ប៉ុន្តែ​មិន​ដែល​មាន​នរណា​រអ៊ូ​រទាំ​អ្វី​ទាំង​អស់​..."​។ សំដី​បែប​នេះ បូក​រួម​ទាំង​​សំឡេង​នោះ​ ក៏​កាន់​តែ​អាក្រក់​ទៅ​ទៀត... គឺ​ដូច​ជា​ចង់​ប្រាប់​ថា "​លោក​និយាយ​កុហក លោក​អើយ​! ខ្ញុំ​ដឹង​ដល់​ជម្រៅ​ចិត្ត​លោក​ហើយ!..."។ ស្តាប់​ឮ​ការ​ឈ្លោះ​ប្រកែក​គ្នា​ អ្នក​លក់​ម្នាក់​ទៀត​រត់​ចូល​មក ហើយ​និយាយ​ថា "ខោ​អាវ​ពណ៌​ខ្មៅ​ទាំង​អស់​នៅ​ពេល​ដំបូង​ក៏​ចេញ​ពណ៌​បន្តិចដូច្នេះ មិន​អាច​ជៀស​ផុត​ទេ ជាពិសេស​គឺ​សម្លៀក​បំពាក់​មួយ​ចំនួន​ដែល​មាន​តម្លៃ​ប៉ុណ្ណឹង​... មក​ពី​ថ្នាំ​ជ្រលក់​ដូច្នេះ"។ លោក​ Wooton ខឹង​ឆួល​ឡើង។ អ្នក​លក់​ទី​១​ មាន​គំនិត​ថា គាត់​ភូត​កុហក អ្នក​ទី​២​ចង់​ពេប​ជ្រាយ​ថា​គាត់​ទិញ​របស់​អន់​តម្លៃ​ថោក​... គាត់​ខឹង​ស្ទើរ​តែ​គ្រវែង​របស់​លើ​ក្បាល​ពួក​គេ​នោះ។ ចៃដន្យ​ម្ចាស់​ហាង​មក​ដល់​ ជន​នោះ​ពិត​ជា​ប៉ិន​ប្រសប់​ក្នុង​មុខ​របរ​ ធ្វើ​ឲ្យ​អតិថិជន​ម្នាក់​ដែល​កំពុង​ខឹង​ខ្លាំង​បែរ​ជា​សប្បាយ​ចិត្ត។

តើ​គាត់​ធ្វើ​យ៉ាង​ណា...?

មុន​ដំបូងៈ គាត់​ស្តាប់​រឿង​រ៉ាវ​ លោក Wooton ពី​ដើម​ដល់​ចប់​មិន​ស្រដីមួយ​ម៉ាត់។

ក្រោយ​មក​ពេល​លោក​ឈប់​និយាយ ម្ចាស់​ហាង​ស្តាប់​ហេតុ​ផល​របស់​អ្នក​លក់​ទំនិញ​ទាំង​ពីរ។ ម្ចាស់​ហាង​បដិសេធ​ ហេតុ​ផល​អ្នក​លក់​ទំនិញ​ទាំងពីរនាក់​នោះ​ ហើយ​មិន​ត្រឹម​តែ​ទទួល​ស្គាល់​ថា​ ការ​ពិត​អាវ​ក្រៅ​មាន​​ចេញ​ពណ៌​ធ្វើ​ឲ្យ​ប្រឡាក់​អាវ​សឺ​មី​​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ងរំលឹក​ឡើង​វិញ​ទៀត​ថា គ្រប់​មុខ​ទំនិញ​ដែល​លក់​នៅ​ហាង​នោះ ត្រូវ​ធ្វើ​ឲ្យ​អតិថិ​ជន​ត្រឡប់​ទៅ​ផ្ទះ​ពេញ​ចិត្ត​ទាំង​ស្រុង។

ចុង​បញ្ចប់​ គាត់​​ទទួល​ស្គាល់​ថា​ មិន​ដឹង​មក​ពី​ហេតុអ្វី​ទេ​ បាន​ជា​ចេញ​ពណ៌​ដូច្នេះ ហើយ​គាត់​​ប្រាប់​ត្រង់ៗ​ថា "​សូម​លោក​ (Wooton) ប្រាប់​មក​ថា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ ហើយ​ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​បញ្ជា​លោក"។

កំហឹង​របស់​លោក Wooton ហាក់​រសាយ​អស់ លោក​ឆ្លើយ​តប​នឹង​ម្ចាស់​ហាង​ថា "​ខ្ញុំ​គ្រាន់​តែ​ចង់​មក​សួរ​យោបល់​លោក​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ដឹង​ថា​ថ្ងៃ​ក្រោយ​វា​នៅ​ចេញ​ពណ៌​ទៀត​ទេ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​លែង​ចេញពណ៌...?"​។

ម្ចាស់ហាង​ឲ្យ​លោក Wooton យក​ទៅ​ផ្ទះ​សាក​ល្បង​ស្លៀក​ពាក់​មួយ​សប្តាហ៍​ទៀត។ បើ​សិន​ជា​ដល់​ពេល​នោះ​នៅ​តែ​មិន​ពេញ​ចិត្តទៀត សូម​យក​មក​ដូរ​វិញ។ ហើយ​គាត់​សោក​ស្តាយ​ ចំពោះ​ហេតុ​ការណ៍​នេះ​ណាស់។

លោក Wooton ត្រឡប់​មក​វិញ សប្បាយ​រីករាយ។ មួយ​សប្តាហ៍​ក្រោយ​អាវ​នោះ ពិត​ជាលែង​ចេញ​ពណ៌​មែន ហើយ​តាំង​ពី​ពេល​នោះ​មក​លោក​ទុក​ចិត្ត​ផ្សារ​ទំនើប​នោះ​ទាំង​ស្រុង។

គួរ​ចង​ចាំថា អ្នក​និយាយ​ជាមួយ​យើង​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​ពួក​គេ​១០០​ដង ប៉ុន្តែ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​យើង១​ដង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ត្រូវ​ប្រតិបត្តិ​តាម​គោលការណ៍​នេះ ចេះ​យក​ចិត្ត​ទុក​ដាក់ស្តាប់​ និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​និយាយ​អំពី​ខ្លួន​របស់​ពួក​គេ។

Lincoln មិន​បាន​ត្រូវ​ការ​មនុស្ស​ណា​ម្នាក់​ជួយ​ដាស់​តឿន​ទេ លោក​គ្រាន់តែ​ចង់​ឲ្យ​មាន​មិត្ត​ស្និទ្ធ​ស្នាល​ម្នាក់​ស្តាប់​លោក​និយាយ​ ហើយ​យល់​ចិត្ត​លោក​ បាន​បញ្ចេញ​នូវ​មនោសញ្ចេតនា អាថ៌កំបាំង​របស់​លោក​តែ​ប៉ុណ្ណោះ។ យើង​ទាំង​អស់​គ្នា​មិន​មែន​ដូច្នេះ​ឬ? ហើយ​អតិថិជន​ដែល​ខឹង​មួម៉ៅ​ អ្នក​ធ្វើការ​មិន​សប្បាយ​ចិត្ត មិត្ត​ភក្តិ​អាក់​អន់​ចិត្ត​គ្នា... សុទ្ធ​តែ​ចង់​រក​មនុស្ស​ម្នាក់​ជិត​ស្និទ្ធ​​ដើម្បី​ត្អូញ​ត្អែរ​ប្រាប់​តែ​ ប៉ុណ្ណោះ។

៥. និយាយ​ជាមួយ​ពួក​គេ​នូវ​រឿង​ដែល​ពួកគេ​ចូលចិត្តៈ អ្នក​ណា​ ម្នាក់​ បើ​បាន​ជួប​លោក​ប្រធានា​ធិបតី Théodore Roosevelt សុទ្ធ​តែ​ងឿង​ឆ្ងល់​ពី​ការ​ដឹង​ច្រើន​និង​ការ​យល់​ទូលាយ​របស់​លោក។ លោក​ដឹង​ពី​វិធី​សួរ​នាំមនុស្ស​គ្រប់​ប្រភេទៈ គង្វាល​គោ អ្នក​ជិះ​សេះ អ្នក​នយោបាយ ឬ​អ្នក​ការ​ទូត។ រូបមន្ត​សាមញ្ញ​របស់​លោក​គឺ​ នៅ​ពេល​ដែល​ត្រូវ​ទទួល​ភ្ញៀវ​ម្នាក់​នោះ គឺ​មួយ​យប់​មុន​ លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​រឿង​​ដែល​​ភ្ញៀវ​ម្នាក់​នោះ​ចូល​ចិត្ត​និយាយ​ ដល់​អ្វី​ជាង​គេ ​ដើម្បី​បាន​បំពេញ​បំណង​គេ។ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​មហា​ជន​ទូទៅ​ដែរ​​ លោក​ដឹង​ថា​ វិធី​ស័ក្តិ​សិទ្ធ​បំផុត ដើម្បី​យក​ចិត្ត​គេ​គឺ​ពិភាក្សា​ដល់​បញ្ហា​ដែល​អ្នក​នោះ​ "​តែង​តែ​រក្សា​ទុក​ក្នុង​ចិត្ត​"។

ខ្ញុំ​សូម​ណែ​នាំ លោក​អ្នក​ មក​ពិនិត្យ​មើល​ករណី​របស់​លោក​ Henry G. Duvernoy ជា​អ្នក​ផលិត​នំ​ប៉័ង​ដ៏​ធំ​ម្នាក់​នៅ​ New York។ អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ លោក​រិះ​រក​វិធី​លក់​នំ​ប៉័ង​ឲ្យ​សណ្ឋាគារ​មួយ​នៅ​ New York ។ មួយ​សប្តាហ៍​ម្តង​​លោក​តែង​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​សណ្ឋាគារ​ ដើម្បី​បញ្ចុះ​បញ្ចូល។ តែ​មិន​ទទួល​បាន​ផល​អ្វីសោះ។ ក្រោយ​មក​ លោក​ព្យាយាម​ស្រាវ​ជ្រាវ​​ដឹង​ថា​ម្ចាស់​សណ្ឋាគារ​នោះ​ជា​ប្រធាន​សហព័ន្ធ​ ទេសចរណ៍​សណ្ឋាគារ ហើយ​គាត់​​ចាត់​ទុក​កិច្ច​ការ​សហព័ន្ធនេះ​ដូច​ជា​ជិវិត​របស់​គាត់។

ពេល​ជួប​ម្ចាស់​សណ្ឋាគារ​លើក​ក្រោយ​ លោក Duvernoy និយាយ​ភ្លាម​ដល់​រឿង​សហព័ន្ធ។ ហើយ​មិត្ត​ទាំង​ឡាយ​អើយ!... ល្អូក​ល្អឺន​ដល់​កម្រិត​ណា​ទៅ!... ម្ចាស់​សណ្ឋាគារ​និយាយ​ដោយ​ស្រស់​បស់​អស់​កាល​កន្លះ​ម៉ោង​ ស្តី​ពី​អង្គការ​ចាត់​តាំង​ទាំង​នោះ។ មុន​ពេល​បែក​គ្នា​គាត់​ឲ្យ​បណ្ណ​សមាជិក​មួយ​សន្លឹក​ទៅ​លោក Duvernoy។ លោក​មិន​បាន​និយាយ​ដល់​ការ​លក់​នំ​របស់​លោក​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ទូរស័ព្ទ​មក​លោក ឲ្យ​យក​គម្រូ​នំ​ប៉័ង​មក​ដើម្បី​គិត​គូរ​តម្លៃ។ អ្នក​គ្រប់​គ្រង​រូប​នោះ​និយាយ​ថា "​មិន​ដឹង​លោក​បាន​ធ្វើ​អ្វី​ ទើប​ម្ចាស់​ខ្ញុំ​ចូល​ចិត្ត​លោក​រហូត​ដល់​អង្គុយ​នៅ​ត្រង់​ណា​ក៏​និយាយ​តែ​ អំពី​លោក​ប៉ុណ្ណោះ"​។

៦. ជានិច្ច​កាល​ត្រូវ​ធ្វើ​ឲ្យ​គេ​យល់​ឃើញពី​ប្រការ​សំខាន់​របស់​ខ្លួន​គេ​ផ្ទាល់ៈ លោក​សាស្រ្តា​ចារ្យ​ John Dewey បាន​ចាត់​ទុក​ថា​ "​ចិត្ត​ចង់​ឲ្យ​អ្ន​ក​ដទៃ​ចាត់​ទុក​ខ្លួន​ថ្លៃ​ថ្នូរ​ជា​បំណង​ប្រាថ្នា​ធំ​ បំផុត​របស់​មនុស្ស​លោក គឺ​បំណង​ប្រាថ្នា​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ខុស​ប្លែក​ពី​សត្វ​ "​។ អស់​រាប់​សិប​សតវត្សរ៍​មក​ហើយ ទស្សន​វិទូ​និង​​សាសនា​ទាំង​ឡាយ​តែង​អប់​រំថា "​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នេះ។ ចង់​ទទួល​ពី​គេ​នូវ​វត្ថុ​អ្វី ត្រូវ​ឲ្យ​គេ​នូវ​វត្ថុ​នោះ"។ សូម​​ចង​ចាំ​ពាក្យ​របស់​លោក​ Emerson ថា​"​បុគ្គល​ម្នាក់ៗ​ សុទ្ធ​តែ​មាន​ចំនុច​គ្រាន់​បើ​ជាង​ខ្ញុំ​ ម៉្លោះ​ហើយ​នៅ​ជិត​​ពួក​គេ​ ខ្ញុំ​រៀន​សូត្រ​ពី​គេ​បាន"​។

អ្នក​ស្រី Dorothy Dix អ្នកល្បី​​ឈ្មោះ​ដែល​ជំនាញ​ពី​រឿង​រ៉ាវ​ប្រចាំ​ថ្ងៃ​បាន​និយាយ​ថា​ "បើ​មិន​ទាន់​បាន​រៀន​ពី​សិល្បៈពាក្យ​សរសើរ​ទេ សូម​លោក​ប្រុស​កុំ​អាល​មាន​គ្រួសារ​ធ្វើ​អ្វី​។ មុន​ពេល​រៀបការ​ជាមួយ​អ្នក​ស្រី លោក​ប្រុស​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​សប្បាយ​ចិត្ត​ នេះ​ជា​សុជីវធម៌​មួយ​បែប។ ក្រោយ​ពី​រៀបការ​ហើយ​ជាការចាំបាច់​ ដើម្បី​ធានា​រ៉ាប់​រង​ដល់​សុភមង្គល​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​មាន​ការប៉ិន​ប្រសប់​ទំនាក់​ទំនង​លួង​លោម​ផ្អែម​ល្ហែម​ និង​សរសើរ​បង្កប់ក្នុង​នោះ​ទៀតផង ទើប​ពេញ​​លក្ខណៈ។

មាន​គ្រាមួយ​នោះ លោក​ស្រីសម្ភាសន៍​ជាមួយ​បុរស​ម្នាក់​ដែល​ល្បី ថា​មាន​ប្រពន្ធ​ច្រើន គាត់គ្រប​ដណ្តប់​លើ​បេះ​ដូង​និង​ដណ្តើម​ទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​របស់​ ស្ត្រី​២៣​នាក់។ នៅ​ពេល​អ្នក​ស្រី​សួរ​គាត់​ថា ធ្វើ​ដូចម្តេច​ទើប​ល្បួង​លួង​លោម​ស្រ្តី​បាន​ច្រើន​ដូច្នេះ? គាត់​ឆ្លើយ​តប​ "អ្នក​ណា​ដែល​ធ្វើ​មិន​បាន... នោះ​គឺ​ការ​ចេះ​សរសើរពួក​គេ​ឲ្យ​ពួក​គេ​ស្តាប់​ទៅ​ណា៎..."​។

ប្រការ​នេះ​ ប្រើ​ចំពោះ​បុរស​ក៏​មាន​លទ្ធផល​គាប់​ចិត្ត​ដែរ។ Disraeli អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្លាត​វៃ​ដែល​បាន​ក្តាប់​វាសនា​របស់​ចក្រ​ភព​ អង់គ្លេស​ទាំងមូល​ មាន​ពេល​មួយ​នោះ លោក​ពោល​ថា "​ជួប​មនុស្ស​ម្នាក់​ ចេះ​តែ​និយាយ​ជាមួយ​គាត់អំពី​រឿង​រ៉ាវ​របស់គាត់​ទៅ នោះ​គាត់​នឹង​ស្តាប់​អ្ន​ក​រាប់​ម៉ោង។


(ស្រង់​ចេញ​ពី សៀវភៅ​ចិត្ត​សាស្ត្រ​អនុវត្តន៍ ដែល​ស្រាវ​ជ្រាវ​និង​និពន្ធ​រៀប​រៀង​ដោយ ទៀ ថេន បោះពុម្ព​លើក​ទី១ ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ ២០០៦ ជា​ខេមរភាសា​នៅ​កម្ពុជា)

ឯកសារ​ដើម​ជា​ភាសា​អង់​គ្លេស?? How To Win Friends and Influence People, by Dale Carnegie

#salarean ប្រែសម្រួល

Thursday, September 29, 2016

នៅពេលដែលដឹងថាខ្លួនឯងល្ងងមានន័យថាយើងកំពុងតែផ្លាស់ប្តូរហើយ

ការផ្លាស់ប្ដូរ មិនមែនមានន័យថា យើងឈប់ល្ងង់ ឬក៏ក្លាយជាមនុស្សឆ្លាតនោះទេ គ្រាន់តែយើងចាប់ផ្ដើមចេះថ្លឹងថ្លែងខុសត្រូវច្រើនជាងមុន។ រឿងពីរយ៉ាងដែលធ្វើឱ្យខ្ញុុំភ្ញាក់ផ្អើលចំពោះមនុស្សជុំវិញខ្លួន គឺពួកគេតែងតែគិតថា ខ្លួនឯងឆ្លាត ឬក៏គិតថាខ្លួនឯងជាមនុស្សល្អ អ្នកដទៃជាមនុស្សអាក្រក់ និងល្ងង់។ បើគ្រប់គ្នាសុទ្ធតែជាមនុស្សល្អ បើគ្រប់គ្នាសុទ្ធតែចេះដឹង សួរថា បញ្ហាក្នុងពិភពលោកនេះកើតមកពីអ្នកណា? ពេលដែលដឹងថាខ្លួនឯងល្ងង់ គឺជាពេលដែលចេះពិចារណាបែបនេះ ក៏ដឹងថា មនុស្សទាំងអស់មានភាពល្អនិងអាក្រក់នៅជាមួយគ្នា ហេតុនេះការដែលអាចយល់ដឹង ឬមើលខ្លួនឯងឃើញ គឺជាប្រភពនៃក្ដីសុខ មានក្ដីសុខខ្លួនឯង ក៏ចេះផ្ដល់ក្ដីសុខដល់អ្នកដទៃ។

បទ:មើលមេឃរំលែកចិត្តនឹក


The Key To Hit Your Targets In Life, Learnt From The Legendary Archer

In the 1920s, a German man named Eugen Herrigel moved to Japan and started preparing in Kyudo, the Japanese military specialty of arrow based weaponry. Herrigel was instructed by a fabulous Kyudo expert named Awa Kenzo. Kenzo was persuaded that amateurs ought to ace the essentials of arrow based weaponry before endeavoring to shoot at a genuine target and he took this technique to the great. For the initial four years, Herrigel was just permitted to shoot at a move of straw only seven feet away. (1) When he was at last permitted to shoot at focuses on the furthest end of the practice corridor, Herrigel's execution was grim. The bolts took off base and he turned out to be more debilitated with each wayward shot. Herrigel was persuaded his issue was poor point, yet Kenzo answered that it was not whether you pointed, but rather how you drew nearer your objective that decided the result. Baffled with his educator, Herrigel proclaimed, "Then you should have the capacity to hit it blindfolded." Kenzo delayed for a minute and after that said, "Come to see me tonight." Bows and arrows, Blindfolded After night had fallen, the two men came back to the yard where the practice corridor was found. Kenzo strolled over to his ordinary shooting area with the objective concealed some place out in the night. The bows and arrows expert subsided into his terminating position, drew the bow string tight, and discharged the principal bolt into the murkiness of the yard. Herrigel would later think of, "I knew from the sound that it had hit the objective." Quickly, Kenzo drew a second bolt and again let go into the night. Herrigel bounced up and kept running over the yard to review the objective. In his book, Zen in the Art of Archery, Herrigel composed, "When I exchanged on the light over the objective stand, I found shockingly that the principal bolt was held up full amidst the dark, while the second bolt had chipped the butt of the first and pushed through the pole before installing itself next to it." Three Japanese toxophilite around 1860. Picture taker obscure. (Picture Source: Henry and Nancy Rosin Collection of Early Photography of Japan. Smithsonian Institution.) Everything Is Aiming Extraordinary bows and arrows aces regularly show that "everything is pointing." Where you put your feet, how you hold the bow, the way you inhale amid the arrival of the bolt – everything decides the final product. On account of Awa Kenzo, the expert bowman was so aware of the procedure that prompted a precise shot that he could imitate the definite arrangement of inner developments even without seeing the outside target. This complete consciousness of the body and psyche in connection to the objective is known as zanshin. Zanshin is a word utilized regularly all through Japanese hand to hand fighting to allude to a condition of loose sharpness. Truly interpreted, zanshin signifies "the brain with no leftover portion." at the end of the day, the psyche totally centered around activity and focused on the job needing to be done. Zanshin is in effect continually mindful of your body, psyche, and surroundings without focusing on yourself. It is an easy carefulness. By and by, however, zanshin has a significantly more profound importance. Zanshin is carrying on with your life deliberately and acting with reason as opposed to carelessly succumbing to whatever comes your direction. The Enemy of Improvement There is an acclaimed Japanese precept that says, "In the wake of winning the fight, fix your cap." (2) At the end of the day, the fight does not end when you win. The fight just closures when you get sluggish, when you lose your feeling of duty, and when you quit focusing. This is zanshin also: the demonstration of living with readiness paying little heed to whether the objective has as of now been accomplished. We can convey this reasoning into numerous ranges of life. Composing: The fight does not end when you distribute a book. It closes when you see yourself as a completed item, when you lose the cautiousness expected to keep enhancing your art. Wellness: The fight does not end when you hit a PR. It closes when you lose focus and skip workouts or when you lose point of view and overtrain. Business enterprise: The fight does not end when you make a major deal. It closes when you get presumptuous and careless. The adversary of change is neither disappointment nor achievement. The foe of change is weariness, weakness, and absence of fixation. The foe of change is an absence of duty to the procedure in light of the fact that the procedure is everything. The Art of Zanshin in Everday Life "One ought to approach all exercises and circumstances with the same genuineness, the same power, and the same mindfulness that one has with bow and bolt close by." – Kenneth Kushner, One Arrow, One Life We live in a world fixated on results. Like Herrigel, we tend to put such a great amount of accentuation on regardless of whether the bolt hits the objective. Assuming, nonetheless, we put that power and center and truthfulness into the procedure – where we put our feet, how we hold the bow, how we inhale amid the arrival of the bolt – then hitting the bullseye is basically a symptom. The fact of the matter is not to stress over hitting the objective. The fact of the matter is to go gaga for the fatigue of taking the necessary steps and grasp every bit of the procedure. The fact of the matter is to take that snapshot of zanshin, that snapshot of complete mindfulness and center, and convey it with you wherever in life. It is not the objective that matters. It is not the completion line that matters. It is the way we approach the objective that matters. Everything is pointing. Zanshin. This article was initially distributed on JamesClear.com. Commentaries At the point when Herrigel whined of the amazingly moderate pace, Kenzo answered "The path to the objective is not to be measured! Of what significance are weeks, months, years?" The genuine expression is "katte kabuto no o shimeyo," which truly means "Fix the string of the kabuto subsequent to winning the war." The kabuto was a head protector utilized by Japanese warriors. As you would expect, it looks unbelievable.

Wednesday, September 28, 2016

សំយាបផ្ទះជួល "

" សំយាបផ្ទះជួល "

I- សំណោកកវី លើដីទឹកល្អក់
    ទឹកខ្មៅសម្រក់ ដក់លើអក្ខរា
    សំយាបផ្ទះជួល អួលណែនឱរ៉ា
    បកស្រាយខ្លឹមសា ស្នេហាក្រៀមក្រោះ។

II- អង្រឹងព្រាត់គូ ទួញហូរទឹកភ្នែក
    ក្រោមដំបូលមេឃ ដេកឱបចិត្តស្មោះ
    ស្នេហ៍ក្នុងគ្រាក្រ ស្រីល្អប្តូរឈ្មោះ
    បំភ្លេចចោលអស់ ខ្សោះលែងអាល័យ ។  

R-ឱ..សំយាបអើយ ឃ្លាតខ្នើយផ្កាស្លា
    គេងកើយទុក្ខា  ស្នេហារីងរៃ
    គេភ្លេចសំយាប ធ្លាប់រួមមេត្រី
    ចុះចោលកវី ឥតក្តីអាណិត ។

III-នឹកទួលគោកផង នួនល្អងមាសមេ
    នឹកគ្រាបំពេ ថ្នាក់ថ្នមសេ្នហ៍ស្និទ្ធ
    បានឱបប្រុសថ្មី វិថីសមចិត្ត
    សូមងាកអាណិត សំយាបផងអូន.... ។
                        ដោយ: ម៉ៃ វឌ្ឍនា
                     រក្សាសិទ្ធិ 27/10/2016

បុរសៗគួរតែចំណាយពេល៥នាទីសម្រាប់អានអត្ថបទមួយនេះ


ពាក្យថា ❤️«បងស្រលាញ់អូន»❤️ ជាពាក្យដែលមនុស្សប្រុស មិនខ្លាចនឹងនិយាយ ទៅកាន់មនុស្សស្រី ដែលគេស្រលាញ់ ។ គេអាចនិយាយពាក្យនេះ ដោយមិនធុញទ្រាន់ ទោះជានិយាយរាល់ថ្ងៃក៏ដោយ ។ ប៉ុន្តែពាក្យបីម៉ាត់នេះ នៅមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ជាក់ថា អ្នកពិតជាស្រលាញ់នាងខ្លាំងណាស់ នោះទេ ។ ក្រៅពីពាក្យបីម៉ាត់នេះ តើបុរសៗហ៊ានធ្វើរឿងមួយចំនួន ដូចខាងក្រោមនេះទេ ?

- តើអ្នកហ៊ានណែនាំនាងឲ្យ ឪពុកម្តាយ បងប្អូន គ្រប់គ្នា របស់អ្នក អោយស្គាល់ដែរឬទេ? បើទោះជានាងមិនមែនជា ប្រភេទមនុស្សស្រីដែល ពួកគាត់ចូលចិត្ត។❤️

- ដើម្បីនាងតើអ្នកអាច កែចរិកលោកប្រុសធំ របស់អ្នកចោលបានទេ? នៅខាងក្រៅអ្នកជា មនុស្សប្រុសមេឃក៏មិនខ្លាច ដីក៏មិនខ្លាច ។ នៅមុខនាង តើអ្នកពិតជាអាចធ្វើ ជាមនុស្សប្រុសទន់ភ្លន់ មិនជះកំហឹងដាក់នាងមែនទេ?❤️

- ក្រោយពេលឈ្លោះគ្នា តើអ្នកមានសុំទោសនាងមុនទេ? បើទោះជាអ្នកដឹងថា នាងជាអ្នកខុស ក៏អ្នកមិនដាច់ចិត្តបន្ទោសនាងដែរ។❤️

- តើក្នុងចិត្តអ្នកពិតជាមាននាងតែម្នាក់មែនឬ? ក្នុងកែវភ្នែកអ្នក តើនាងពិតជាមនុស្សស្រី ដែលល្អឥតខ្ចោះមែនឬ? ពេលអ្នកបាននាងដល់ដៃអ្នកហើយ តើអ្នកពិតជាថែរក្សា នាងមួយជីវិតមែនទេ?❤️

- ពេលនាងឈឺ តើអ្នកអាចកំដរនាងទៅពេទ្យទេ? បើទោះបីជាអ្នកទៅ ក៏មិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនៅកំដរនាងក៏បាន ។❤️

- តើអ្នកអាចនឹងចាំនូវអ្វីដែលនាងចូលចិត្ត និង អ្វីដែលនាងមិនចូលចិត្តដែលឬទេ? ❤️

- តើរាល់ថ្ងៃ អ្នកស្រលាញ់នាង ដូចម្សិលមិញទេ (ថ្ងៃដែលផ្តើម) ? តើថ្ងៃស្អែក អ្នកនឹងស្រលាញ់នាង ជាងម្សិលមិញទេ ?❤️

តើអ្នកអាចចងចាំថ្ងៃពិសេសៗ របស់អ្នកទាំងពីរដែររឺទេ?❤️

- តើអ្នកអាចរក្សាទុកនូវ វត្ថុអនុស្សាវិ៍យ ដែលនាងបានជូនអ្នកបានទេ?❤️

- តើអ្នកអាចធ្វើបានទេ ដោយមិនទុកនាងចោល ឲ្យឯកាម្នាក់ឯង ឬមិនខ្វល់នឹងនាង?❤️

អ្នកច្បាស់ជាមិនអាចទេ ។ ទោះតែស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកមិនអោយនាងនៅឯកាម្នាក់ឯងដែរ ។ ទោះតែអ្នកមិននៅជិតនាង ហោចណាស់ក៏បាននិយាយទូរស័ព្ទដែរ ។❤️

- តើទូរស័ព្ទដៃរបស់អ្នកអាច បើកចោល ២៤ ម៉ោង ដើម្បីឲ្យនាងរកអ្នកឃើញ គ្រប់ពេលវេលាបានទេ?❤️

- តើអ្នកអាចលះបង់ ពេលវេលាមើលបាល់ខ្លះ មកជាការកំដរនាង មើលរឿងមនោសញ្ចេតនា ដែលនាងចូលចិត្តទេ?❤️

- តើអ្នកអាចប្រឹងប្រែងរកប្រាក់ កែប្រែរខ្លួនឯង ឲ្យក្លាយជាមនុស្សប្រុសរឹងពឹងនឹងនរ ជាបង្អែកសំរាប់នាងរហូតដែលឬទេ?❤️

អ្នកសួរខ្លួនអ្នកទៅមើល ចំណុចទាំងអស់ខាងលើនេះ តើអ្នកអាចធ្វើបានប៉ុន្មានចំណុច ដែរសំរាប់នាង? ប្រសិនជាអ្នកអាចធ្វើបាន ស្ទើរតែទាំងអស់មនុស្សស្រីម្នាក់នោះ ពិតជាមនុស្សស្រីដែលសំណាង ជាងត្រូវឆ្នោតលេខធំទៅទៀត ៕❤️😍💞👫


Cr fb user

តើបងខុសឬ?


នៅក្នុងសួនច្បារមួយកន្លែងអមដោយធម្មជាតិស្រស់បំព្រងពណ៌ខៀវស្រងាត់និងមនុស្សម្នាច្រើនកុកករកំពុងតែលំហែកម្សាន្តនៅរល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍។ នៅលើបង់កៅអីមួយអបដោយរូបភាពស្រាបៀអង្គរជ្រកក្រោមកំពូលប្រាសាទអច្ចរិយរបស់ខ្មែរគឺ ប្រាសាទអង្គរវត្ត ដែលដជាបេតិកភណ្ឌពិភពលោកពណ៌ក្រហមឆ្អិនឆ្អៅ…កំលោះ ក្រមុំពីនាក់កំពុងតែជជែកគ្នាពីនេះ ពីនោះ...

រៀងរាល់ល្ងាចថ្ងៃសៅរ៍ អាទិត្យ បូរា និង ពិសី តែងស្កាត់ជួបគ្នាបន្តិចមុនពេលចេញទៅផ្ទះ ក្រោយពីពួកគេចេញពីធ្វការ។ ពិសី មានជាកាដូជូនដល់ បូរា និងបាននិយាយថា «វានៅជាមួយខ្ញុំយូរហើយ ហើយអូនស្រឡាញ់ និងថែទាំវាបានយ៉ាងល្អទៀតផង…» ឥឡូវនេះគឺ អូនប្រគល់វាជូនទៅបង សូមបងជួយមើលថែវាឲ្យបានគង់វង្សនិងឲ្យបានល្អផង!
បូរានិយាយបតថា៖

 មិនអីទេអូនសី! ចាំបងថែទាំវា ជាពិសេសនឹងងូតទឹកឲ្យវាឲ្យបានទៀងទៀតផង។ សូមអូនកុំបារម្ភអី !
 ពិសី ៖ ចឹងគឺល្អហើយបង អូនទុកចិត្តលើបងហើយ

ក្រោយពីពេលនោះមកពួកគេពុំសូវបានណាត់ជួបគ្នាទៀតទេ ព្រោះតែរវល់ការសិក្សា និងបន្ថែមការងារច្រើនទៀត។  កន្លងទៅជិតមួយខែ បូរា បានហៅទូរសព្ទទៅ ពិសី ដោយនិយាយថា «អាឡូអូនសី! ល្លាចនេះទំនេរទេ? បើទំនេរបងចង់ណាត់ជួបអូននៅកន្លែងចាស់បន្តិច ព្រោះពួកយើងខានជួបគ្នាយូរមកហើយ…
ពិសីតបវិញថា ៖ បានតើហ៍បង ព្រោះល្ងាចនេះអូនក៏ទំនេរដែរ...
ពេលជួបគ្នា បូរា ក៏បានដឹកឆ្កែ ដែលពិសីជូនកាលពីគ្រាមុននោះទៅដែរ។ ពេលទៅដល់កៀកជិតគ្នា មិត្តប្រុសក៏និយាយថា ម៉េចដែរអូន “ពិសី” របស់បងស្អាតជាងមុនទេ?
មិត្តស្រីសួរថា «ស្អីគេ! ឈ្មោះអូនពិសី?»  នាងនិយាយបន្ថែម «ម៉េចបងយកឈ្មោះខ្ញុំដាក់ឲ្យសត្វឆ្កែទៅវិញចឹង?» នាងខឹងខ្លាំងណាស់ និយាយរួចហើយ ក៏ដើរទៅវិញបាត់ ដោយមិនបានស្តាប់ពាក្យបកស្រាយរបស់ បូរា ជាមិត្តប្រុសរបស់គេនោះទេ…។  បូរា ក៏ឱនមុខចុះ ហើយដើរត្រឡប់ទៅវិញដែរ។
ដោយសារតែចង់បកស្រាយរឿងនេះឲ្យច្បាស់ តែមិត្តស្រីរបស់ខ្លួនមិនព្រមស្តាប់ ទើបធ្វើឲ្យគេដាច់ចិត្តសរសេរជា Status នៅក្នុងហ្វេសប៊ុកដោយសេចក្តីថា « បងចង់និយាយរឿងសំខាន់មួយដែលអូនមនចង់ស្តាប់…ប្រហែលជាអូនខឹងនឹងបងដែលបានយកឈ្មោះអូនមកដាក់ឲ្យឆ្កែដែលអូនឲ្យបងនេះហើយ? តែបងចង់ប្រាប់ថាការដែលបងយកឈ្មោះអូនមកដាក់ឲ្យឆ្កែនេះ មកពីបងនឹកអូនខ្លាំងពេក ម្យ៉ាងទៀតអូន គឺនារីដែលទន់ភ្លន់ស្រស់ស្អាតគួរឲ្យស្រឡាញ់ ហើយឆ្កែដែលអូនបានឲ្យបងនេះ គឺក៏មានចរិតត្រឹមត្រូវ ស្លូតណាស់ ជាពិសេសស្អាតគួរឲ្យស្រឡាញ់ទៀតផង ហើយបងក៏នឹកឃើញអូនជានិច្ច នឹកគ្រប់វេលា ដើម្បីជាការំលឹកដល់អូនពេលបងនឹក ទើបបងយកឈ្មោះអូនមកដាក់លើរបស់ដែលបងស្រឡាញ់ (ឆ្កែ) ជាពិសេសគឺ អូនក៏ស្រឡាញ់ដូចគ្នាដែរ។ បើធ្វើយ៉ាងនេះ បងខុសមែនគឺ បងគ្មានអ្វីនិយាយបន្ថែមទៀតទេ ហើយបងក៏គ្មានសិទ្ធិនិយាសុំទោសអូនដែរ ព្រោះតែអូនលែងចង់ស្តាប់ពាក្យសម្តីរបស់បងទៅហើយ...» ។
ពីមនុស្សប្រុសម្នាក់ដែលធ្លាប់ស្រឡាញ់អូន និងស្រឡាញ់អូនជារៀងរហូត…Bora

អត្ថបទដោយ មនោ វិជ្ជា
៙រក្សាសិទ្ធិគ្រប់យ៉ាង

Monday, September 26, 2016

រឿង «បុរសក្រីក្រ និងកូនស្រីអ្នកមាន»

រឿង «បុរសក្រីក្រ និងកូនស្រីអ្នកមាន»

បុរសក្រីក្រម្នាក់បានលង់ខ្លួនស្រឡាញ់កូនអ្នកមានម្នាក់។ ថ្ងៃមួយបុរសនោះបានសុំនារីម្នាក់នោះរៀបការ។
នារីម្នាក់នោះបាននិយាយថា «បង ស្តាប់ណា! ប្រាក់ខែរបស់បងគឺស្មើនឹងប្រាក់ដែលខ្ញុំចាយក្នុងមួយថ្ងៃ។ តើខ្ញុំមានទំនាក់ទំនងជាមួយបងយ៉ាងដូចម្តេចកើត? តើបងមានគិតអំពីរឿងនេះទេ? ខ្ញុំគ្មានថ្ងៃស្រឡាញ់បងទេ បងបំភ្លេចខ្ញុំចោលចុះ រួចទៅរៀបការជាមួយនារីណាដែលមានឋានៈប្រហាក់ប្រហែលនឹងបងទៅ»។
ទោះបីជាយ៉ាងណា បុរសនោះមិនអាចបំភ្លេចនារីម្នាក់នោះបានដោយងាយឡើយ។

រយៈពេល១០ឆ្នាំក្រោយមក ពួកគេបានជួបគ្នាដោយចៃដន្យនៅក្នុងហាងលក់ទំនិញមួយ ហើយនារីនោះបាននិយាយថា «បង បងសុខសប្បាយជាទេ? ឥឡូវខ្ញុំរៀបការហើយ បងដឹងទេថាតើស្វាមីខ្ញុំមានប្រាក់ខែប៉ុន្មាន? គាត់មានប្រាក់ខែ ១៥ ៧០០ ដុល្លារ តើបងទទួលបានប្រាក់ខែច្រើនអញ្ចឹងឬអត់? លើសពីនោះ គាត់ជាមនុស្សឆ្លាតទៀតផង។»
នៅពេលឮសម្តីពីនារីដែលគាត់ស្រឡាញ់ និយាយបែបនេះ បុរសនោះក៏រលីងរលោងដោយទឹកភ្នែក។
ភ្លាមនោះ ស្វាមីនារីម្នាក់នោះក៏មកដល់ បុរសជាស្វាមីក៏សម្តែងការភ្ញាក់ផ្អើលនៅពេលជួបបុរសនោះ រួចក៏និយាយទៅកាន់បុរសនោះភ្លាមថា «ចៅហ្វាយ ចៅហ្វាយក៏មកទីនេះដែរ ហើយបានជួបភរិយារបស់ខ្ញុំទៀត» រួចបុរសនោះក៏និយាយទៅកាន់ភរិយារបស់ខ្លួនថា «អូន នេះគឺជាចៅហ្វាយរបស់បង ហើយបងក៏ជាបុគ្គលិកដែលធ្វើការក្នុងគម្រោងដែលមានតម្លៃ១០០លានដុល្លាររបស់គាត់ដែរ។ តើអូនដឹងទេ ចៅហ្វាយរបស់បងស្រឡាញ់នារីម្នាក់យ៉ាងខ្លាំង ប៉ុន្តែគាត់មិនទទួលបានបេះដូងរបស់នាងឡើយ ហេតុដូច្នេះហើយ គាត់មិនទាន់រៀបការទេតាំងពីពេលនោះមក។ នារីនោះមិនដឹងជាមានសំណាងយ៉ាងណាទេ ប្រសិនបើបានរៀបការជាមួយចៅហ្វាយរបស់បង។ សព្វថ្ងៃនេះ តើមានអ្នកណាដែលស្រឡាញ់អ្នកណាម្នាក់ខ្លាំងយ៉ាងនេះ?»
នារីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង និយាយលែងចេញអ្វីទាំងអស់!

៚ជីវិតមានរយៈពេលខ្លី និងប្រៀបបានទៅនឹងកញ្ចក់ អ្នកអាចមើលឃើញ នៅពេលដែលដំណើរជីវិតឆ្លុះបញ្ចាំងឱ្យឃើញក្នុងកាលៈទេសៈមួយប៉ុណ្ណោះ។ ដូច្នេះ អ្នកមិនត្រូវមានមោទនភាព ឬច្រឡោងខាមហួសហេតុពេក ដោយមើលងាយលើអ្នកដទៃ ដោយសារតែស្ថានភាពបច្ចុប្បន្នរបស់គេនោះទេ។ អ្វីៗមានការប្រែប្រួលទៅតាមពេលវេលា ប្រៀបបានទៅនឹងអាកាសធាតុដូច្នោះដែរ។


គំនិតអប់រំ៖
👉កុំមើលមនុស្សត្រឹមសំបកក្រៅ
👉លុយមិនមែនអ្វីៗគ្រប់យ៉ាងនោះទេ
👉ស្នេហាពិតគ្មានដែនកំណត់ឡើយ។

(ដកស្រង់ពី facebook កំពីង ដូង)

ប្រយោគទាំងនេះលើកទឹកចិត្តអ្នកចូលចិត្តអានឲ្យកាន់តែចូលចិត្តហើយអ្នកដែលមិនចូលចិត្តឲ្យចាប់ផ្ដើមចូលចិត្តការអានពីថ្ងៃនេះ។

#ថ្ងៃនេះខ្ញុំបកប្រែបានប៉ុណ្ណឹងដើម្បីចែកគ្នាអាន #ប្រយោគទាំងនេះលើកទឹកចិត្តអ្នកចូលចិត្តអានឲ្យកាន់តែចូលចិត្តហើយអ្នកដែលមិនចូលចិត្តឲ្យចាប់ផ្ដើមចូលចិត្តការអានពីថ្ងៃនេះ។ #ខ្ញុំមិនពូកែភាសាអង់គ្លេសទេតែខ្ញុំបកប្រែតាមអ្វីដែលខ្ញុំបានយល់។ #ប្រយោគដែលមិនមានឈ្មោះនៅខាងចុងគឺជាគំនិតរបស់ខ្ញុំផ្ទាល់។

១. អ្នកអានម្នាក់រស់នៅជាមួយជីវិតមួយពាន់មុនពេលដែលគេស្លាប់ ឯអ្នកដែលមិនចូលចិត្តការអាននឹងរស់នៅក្នុងជីវិតតែមួយគត់។George R.R. Martin​

២. យើងអានដើម្បីបានដឹងថាយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ។ William Nicholson

៣. កុំទុកចិត្តមនុស្សដែលមិនដែលដាក់សៀវភៅទៅតាមខ្លួន។ Lemony Snicket

៤. អានកាន់តែច្រើន អ្នកនឹងដឹងរឿងកាន់តែច្រើន រៀនកាន់តែច្រើន អ្នកនឹងដឹងពីកន្លែងដែលអ្នកត្រូវទៅកាន់តែច្រើន។ Dr. Seuss

៥. ប្រសិនបើយើងគ្មានពេលដើម្បីអានទេ យើងក៏គ្មានពេលដើម្បីសរសេរដែរ។ Stephen King

៦. យើងមិនចាំបាច់ដុតសៀវភៅដើម្បីបំផ្លាញវប្បធម៌នោះទេ គ្រាន់តែធ្វើឲ្យមនុស្សបញ្ឈប់ការអានវប្បធម៌នឹងរលាយឯង។ Ray Bradbury

៧. សូមគិតមុនពេលអ្នកនិយាយ តែសូមអានមុនពេលអ្នកគិត។ Fran Lebowitz

៨. កាលណាអ្នកនិពន្ធរីករាយ នោះអ្នកអាននឹងញញឹម កាលណាអ្នកនិពន្ធអស់សង្ឃឹម អ្នកអានញញឹមយ៉ាងម៉េចចេញ?

៩. សៀវភៅគឺជាកញ្ចក់ អ្នកអាចដឹងពីខ្លួនឯងនៅពេលដែលអ្នកអានជួបរឿងដែលអ្នកធ្លាប់បានជួបប្រទះរួចមកហើយ។ Carlos Ruiz Zafón

១០. អានសៀវភៅមួយថ្ងៃអាចប្ដូរតម្លៃរបស់អ្នកពេញមួយជីវិត។

១១. កុំរស់នៅជាមួយមនុស្សដែកមិនរក្សាសៀវភៅក្បែរក្បាលដំណេករបស់ពួកគេ។

១២. ថ្ងៃនេះអ្នកអាន ថ្ងៃស្អែកអ្នកអាចក្លាយជាអ្នកដឹកនាំម្នាក់។ Margaret Fuller

១៣. សៀវភៅល្អមួយក្បាលប្រៀបបាននឹងព្រឹត្តិការណ៍មួយនៅក្នុងជីវិតរបស់ខ្ញុំ។ Stendhal

១៤. ខ្ញុំស្រលាញ់សៀវភៅជាងភាពយន្ដ។ ភាពយន្ដប្រាប់ពីអ្វីដែលយើងត្រូវគិត តែសៀវភៅល្អផ្ដល់ជម្រើសល្អឲ្យយើងជ្រើសរើស។

១៥. ខ្ញុំតែងយកសៀវភៅពីរក្បាលជាប់តាមខ្លួន មួយសម្រាប់អាន ហើយមួយទៀតសម្រាប់សរសេរ។ Robert Louis Stevenson

១៦. សៀវភៅល្អបំផុតគឺជាសៀវភៅដែលប្រាប់យើងនូវរឿងដែលយើងបានដឹងរួចមកហើយ។ George Orwell

១៧. យើងគួរតែសរសេរឲ្យបានច្រើនព្រោះយើងស្រលាញ់សាច់រឿង និងប្រយោគថ្មីៗ ពាក្យប្លែកៗនៅលើទំព័រសៀវភៅ។ ការសរសេរកើតចេញពីការអាន ហើយការអានជាគ្រូដែលប្រាប់យើងពីរបៀបសរសេរ។ Annie Proulx

១៨. នៅពេលដែលយើងអានសៀវភៅ ហើយយើងបានយកចិត្តទុកដាក់នឹងប្រយោគខ្លះនៅក្នុងសៀវភៅ ប្រយោគទាំងនោះនឹងតែងតែនៅជាមួយអ្នកជានិច្ច។ Louis L'Amour

១៩. ការអានសៀវភៅប្រៀបដូចជាការសរសេរសៀវភៅឡើងវិញដោយបញ្ចូលសាច់រឿងរបស់យើង។

២០. យើងអានសៀវភៅដើម្បីរកឲ្យឃើញថាយើងជានរណា។

២១. យើងមិនចូលចិត្តការអាន ព្រោះយើងមិនទាន់រកឃើញសៀវភៅដែលសរសេរពីរឿងរបស់យើង។

២២. ស្វែងរកសៀវភៅដែលល្អបំផុតដើម្បីអាន ព្រោះយើងប្រហែលជាមិនមានឱកាសដើម្បីអានសៀវភៅទាំងអស់ដែលគេសរសេរនោះឡើយ។


#សូមចែករំលែកប្រសិនបើអ្នកគិតថាល្អ អរគុណ!

អត្ថបទបកប្រែដោយ៖ កូន ចាបមាស

Saturday, September 24, 2016

មេរៀនជោគជ័យ ៧យ៉ាងដែលគ្មានបង្រៀននៅសាលា

មេរៀនជោគជ័យ ៧យ៉ាងដែលគ្មានបង្រៀននៅសាលា
***********************
បន្ទាប់ ពីបានអាននូវមេរៀនជាច្រើនអំពីភាពជោគជ័យ លោកអ្នកប្រហែលជាមានសមត្ថភាពខ្លះហើយក្នុងវិស័យជំនួញ ដើម្បីទទួលបានភាពជោគជ័យ។ ខាងក្រោមនេះគឺជាមេរៀនដែល លោកអ្នកមិនអាចរៀនបានពីសាលាឡើយ ប៉ុន្តែពីការអនុវត្តផ្ទាល់របស់អ្នក៖

១. បំភ្លេចបរាជ័យ
សហ គ្រិនដែលជោគជ័យ ឬអ្នកជំនួញដ៏អស្ចារ្យដឹងយ៉ាងច្បាស់អំពីបរាជ័យ។ ពួកគេមិនខ្លាចបរាជ័យទាំងនោះទេ ហើយពួកគេបន្តដំណើរយ៉ាងស្វាហាប់ បន្ទាប់ពីទទួលបានបរាជ័យនោះ។

២. ធ្វើសកម្មភាពដោយមិនមានការភ័យខ្លាច
មនុស្ស គ្រប់គ្នាតែងតែមានភាពភ័យខ្លាច ទោះបីជាពួកគេមើលទៅដូចជារឹងមាំ មានទំនុកចិត្តក៏ដោយ។ ពួកគេខ្លាចបរាជ័យហ្នឹងឯង។ មេដឹកនាំទាំងឡាយមានភាពខុសពីមនុស្សសាមញ្ញត្រង់ពួកគេអាច ធ្វើសកម្មភាពទោះបីជាពួកគេមានភាពភ័យខ្លាចយ៉ាងណា ក៏ដោយ។

៣. គម្រោងអនាគតគឺជារឿងល្អ ប៉ុន្តែកុំមើលរំលងពេលបច្ចុប្បន្ន
អ្វី ដែលយើងរៀនសព្វថ្ងៃនេះគឺការរៀបគម្រោងសម្រាប់អនាគត។ ប៉ុន្តែទោះបីជាលោកអ្នកមាន គម្រោងអនាគតល្អយ៉ាងណាក៏ដោយ តែបើលោកអ្នករៀបចំសកម្មភាពក្នុងពេលបច្ចុប្បន្នមិនបានល្អទេនោះ លោកអ្នកនឹងមិនទទួលបានជោគជ័យឡើយ។

៤. កុំភ័យខ្លាចក្នុងការសួរសំនួរ
បើ សិនជាលោកអ្នកមានសំនួរ សូមកុំមានអារម្មណ៍ថាលោកអ្នកនឹងមិនសួរអ្នកដទៃទេ ព្រោះខ្លាចគេថាលោកអ្នកអន់ ឬខ្មាសអៀនឱ្យសោះ។ នៅពេលដែលលោកអ្នកសួរសំនួរនៅក្នុងអង្គ ប្រជុំអ្វីមួយ លោកអ្នកមិនត្រឹមតែបំបាត់ចម្ងល់ខ្លួនឯងទេ ប៉ុន្តែលោកអ្នកកំពុងតែបានជួយអ្នកដទៃទៀតក្នុងការ ស្រាយភាពមន្ទិលរបស់ពួកគេផងដែរ។

៥. បើសិនជាលោកអ្នកយល់ថាត្រូវធ្វើ គឺវាអ៊ីចឹងហើយ
មាន មនុស្សច្រើនណាស់ យល់ថាការងារមួយជាការងារត្រឹមត្រូវ ប៉ុន្តែពួកគេមិនចាប់ផ្ដើមធ្វើវាទេ។ នេះហើយគឺជាបរាជ័យដ៏ធំរបស់មនុស្សភាគច្រើន។ ឯមេដឹកនាំដែលខ្លាំងវិញ បើទោះបី ជាពួកគេត្រូវធ្វើវាតែម្នាក់ឯងក៏ដោយ ពួកគេដើរយ៉ាងស្វាហាប់ ដើម្បីបានសម្រេចនូវអ្វីដែលគេ យល់ថាត្រឹមត្រូវ។

៦. អត់ធ្មត់
គម្រោង ការខ្លះចំណាយរយៈពេលយូរខ្លាំងណាស់ក្នុងការទទួលបាននូវភាពជោគ ជ័យ។ ចេញពីស្ថានភាពរាល់ថ្ងៃ រហូតដល់ពេលទទួលបានជោគជ័យ ជីវិតរបស់លោកអ្នកជួបឧបសគ្គយ៉ាងច្រើន។ ដូច្នេះហើយ ការអត់ធ្មត់ជាក់ស្ដែងរបស់លោកអ្នកមានប៉ុន្មាន ភាពជោគជ័យនឹង មានទំហំប៉ុនហ្នឹងដែរ។

៧. មើលឃើញភាពអស្ចារ្យរបស់អ្នកដទៃ មិនត្រឹមតែយកអ្នកដទៃជាកញ្ចក់នោះទេ
អ្នក ដទៃអាចជាសិស្សរបស់អ្នកនៅពេលខ្លះ បើសិនជាលោកអ្នកជាមនុស្សដែលមានសមត្ថភាពខ្លាំង។ ប៉ុន្តែពួកគេអាចនឹងក្លាយទៅជាគ្រូរបស់លោកអ្នកត្រង់ចំណុចដែល លោកអ្នកមិនដែលបានដឹង។
សព្វថៃ្ងនេះក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបគឺជាបណ្តុំក្រុមហ៊ុនធំជាងគេបំផុតនៅកម្ពុជា។ តើអ្វីជាយុទ្ធសាស្រ្តរបស់លោកឧកញ៉ាគិតម៉េង ក្នុងការបង្កើតក្រុមហ៊ុនយ៉ាងច្រើនដោយជោគជ័យរហូតមកដល់សព្វថ្ងៃនេះ?

How To Get Your Video Recommended on YouTube? ធ្វើយ៉ាងណាដើម្បីឲ្យយូធូប Recommend វីដេអូរបស់អ្នក ដើម្បីឲ្យទទួលបានអ្នកមើលកាន់តែច្រើន???

How To Get Your Video Recommended on YouTube?
ធ្វើយ៉ាងណាដើម្បីឲ្យយូធូប Recommend វីដេអូរបស់អ្នក
ដើម្បីឲ្យទទួលបានអ្នកមើលកាន់តែច្រើន???

មានកត្តាពាក់ព័ន្ធមួយចំនួន ដើម្បីជួយឲ្យវីដេអូរបស់អ្នក
ទទួលបានអ្នកមើលច្រើន។ កត្តាទាំងនោះមានដូចជា ធ្វើឲ្យ
វីដេអូរបស់អ្នក Rank នៅទំព័រទីមួយលើយូធូប និងហ្គូហ្គល
ធ្វើវីដេអូដែលគេចូលចិត្តមើលច្រើន និងចែករំលែកច្រើន
(Viral) ព្រមទាំង ការ Boost វីដេអូរបស់អ្នកឲ្យមានអ្នកមើល
ច្រើន និងឡើង Rank ឲ្យបានលឿន។ ក្រៅពីនេះនៅមានវីធី
សាស្ត្រសំខាន់មួយទៀត ដែល អាចជួយឲ្យវីដេអូរបស់អ្នកទទួល
បានការមើលច្រើន វាគឺជាវីធីសាស្ត្រធ្វើឲ្យ​យូធូប Recommend
វីដេអូរបស់អ្នកដល់អ្នកមើល។ ខាងក្រោមនេះគឺជាចំណុចគួរ
ពិចារណាខ្លះៗ ដើម្បីធ្វើកិច្ចការនេះ ឲ្យបានសម្រេច៖

 - ត្រូវដឹងថា តើយូធូបចង់បានអ្វី (Know what YouTube wants)
   វិបសៃថ៍យក្សមួយនេះ ត្រូវការវីដេអូដែលមានគុណភាព មានទំហំ
   ត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់ខ្លួន ព្រមទាំងជាវីដេអូ
   ដែលមានប្រយោជន៍ និងមិនប៉ះពាល់ផលប្រយោជន៍របស់អ្នកមើល។

 - ព្យាយាមធ្វើឲ្យអ្នកមើល ចូលរួមតាំងតែពីដើមរហូតដល់ចប់ ក្នុង
    វីដេអូរបស់អ្នក (Engage viewers from start to finish)៖ បំណង
    សំខាន់គឺ ធ្វើយ៉ាងណាដើម្បីឲ្យអ្នកមើល ចុចមើលវីដេអូនេះ តាំង
    ពីដើមដល់ចប់តាមដែលអាចធ្វើទៅបាន។ កំឡុងពេលនៃការមើល
    របស់អ្នកមើល អាចធ្វើឲ្យវីដេអូរបស់អ្នក Recommend ដោយ
    យូធូប ព្រោះវាគិតថា វីដេអូនេះ មានប្រយោជន៍ និងគួរឲ្យចាប់ចិត្ត។

 - លើកទឹកចិត្តឲ្យមានការចូលរួមពីអ្នកមើល (Encourage Viewer
    Engagement)៖ នៅពេលដែលមានអ្នក Like, Dislike & Comments
    លើវីដេអូរបស់អ្នកច្រើន វាអាចធ្វើឲ្យវីដេអូរបស់អ្នកកាន់តែមាន
    ប្រជាប្រិយភាព ឡើង Rank ព្រមទាំង ស្នើវីដេអូនេះដល់អ្នកមើល
    ដទៃទៀត ម៉្លោះហើយអ្នកនឹងទទួលបានអ្នកមើលកាន់តែច្រើន។

 - ដាក់ចំណងជើង (Title) កំណត់រូបភាព (Thumbnail) និងទិន្នន័យ
   មេតារបស់វីដេអូឲ្យបានត្រឹមត្រូវ (Optimize  titles, thumbnails &
   meta data)៖ ចំណុចទាំងបីខាងលើនេះ មានសារៈសំខាន់ណាស់ វាជួយ
   ឲ្យវីដេអូរបស់អ្នក ទទួលបានការចុចមើលច្រើន និងលឿនបាន បើ
   សិនជាអ្នកអាចកំណត់វាបានត្រឹមត្រូវ។ ដូច្នេះ កុំឲ្យតម្លៃទាបពេក
   ចំពោះរឿងនេះឲ្យសោះ។

 - ព្យាយាមភ្ជាប់វីដេអូរបស់អ្នកទៅបញ្ជីវីដេអូ (Connect your video
    to Playlist)៖ វាអាចជួយឲ្យអ្នកមើលម្នាក់ចំណាយពេលកាន់តែច្រើន
    ដើម្បីមើលវីដេអូរបស់អ្នកបន្ថែមទៀត នៅក្នុងបញ្ជីវីដេអូ ដូច្នេះ
    កំឡុងពេលនៃការមើលនឹងឡើងដែរ ឆ្លើយតបទៅនឹង Algorithm
    របស់យូធូប។ អ្នកអាចប្រើប្រាស់ Annotations ដើម្បីភ្ជាប់វីដេអូ
    របស់អ្នកទៅនឹង បញ្ជីវីដេអូ។

ខ្ញុំព្យាយាមសរសេរជាគន្លឹះខ្លីៗ សង្ឃឹមថានឹងមានប្រយោជន៍សម្រាប់
អ្នកអាន​ ដែលជាដៃគូជំនួញរបស់ យូធូប! ជួយ Share ផុសនេះផង!
សូមអរគុណ! http://mmo.sukuhong.guru/
Luis Enrique ៖"ខ្ញុំប្រាកដច្បាស់ក្នុងចិត្តណាស់ថា Suarez គាត់មិនមានបំណងប្រមាថនរណាម្នាក់ឡើយ"។

• ត្បិតតែគាត់ធ្លាប់ធ្វើខុសក៍ពិតមែន (ខាំកីឡាករដទៃ) ប៉ុន្តែមកដល់ Barça គាត់ពុំដែលប្រព្រឹត្តកំហុសខុសឆ្គងឡើយ ចំណែកឯកការបើកបាតទៅលើកីឡាករ Filipe Luis នោះគឺជាអចេតនា ហើយអាជ្ញាកណ្តាលកបានពិន័យកាតលឿងទៅលើរូបគាត់ ដោយឡែកកីឡាករ Filipe Luis គាត់ថតពីរបួសហើយបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមតើក្នុងបំណងអ្វី? ក្នុងបំណងអោយអ្នកគាំទ្របារម្ភ យកចិត្តទុកដាក់ ឬមួយចង់សំដៅដល់កំហុសរបស់ Suarez?
បើសិនក្រោយចប់ការប្រកួត កីឡាករគ្រប់គ្នាត្រូវតែផុសពីរបួសរបស់ខ្លួនដែលបានប៉ះទង្គិចក្នុងទីលាននោះ Filipe Luis មិនមែនជាមនុស្សទី១ដែលត្រូវផុសទេ តែម្នាក់នោះគឺជា Arda Turan ដែលគាត់ (Filipe Luis) បានស្លាយទៅកាក់យកបាល់ តែត្រូវជើង Arda ហើយមនុស្សទី២ គឺ Messi ហើយ។

ចឹងពេលខ្លះមនុស្សធ្លាប់ខុស គេតែងគិតយើងក្នុងផ្លូវអវិជ្ជមាន ប៉ុន្តែសួរថាមនុស្សម្នាក់ណាដែលមិនចេះខុស? ប៉ុន្តែបើខុសហើយចេះកែខ្លួនគឺជាត្រឹមត្រូវណាស់ កុំអោយតែខ្លួនខុសហើយ តែច្រឡំថាខ្លួនឯងត្រូវ៕

#Shakira10

ហេតុអ្វីស្នេហាមិនសម្រេច?

ហេតុអ្វីស្នេហាមិនសម្រេច?
វាមានកត្តាជាច្រើន តែកត្តាដែលធំជាងគេគឺការយល់ច្រលំ។ យល់ច្រលំយ៉ាងដូចម្តេច?
១- យល់ច្រលំថាគេស្រលាញ់ស្មោះ តាមពិតវាជាតណ្ហាសោះ( បានខ្លួន ដោះដៃប្រុច)
២- យល់ច្រលំថាគេបញ្ចោជាពាក្យសសើរ ហើយគិតថាគេស្រលាញ់ខ្លួន(បោកចង់បានអ្វីមួយ)
៣- យល់ច្រលំពាក្យទូន្មាន ថាជាពាក្យប្រមាត( ដោយសារចង់រៀបការជាមួយ ទើបខំជួយកែដៃគូឲ្យបានល្អ)
៤- យល់ច្រលំ ការទាក់ទងលេងៗរបស់គេ ថាជាការពិត តាមពិតគេគ្រាន់តែចង់រកមនុស្សកំរពេលគេខូចចិត្តរេឿងអីមួយ ឬទើបបែកបាក់សង្សា
៥- ពេលជួបឧបសគ្គ មិនគិតដោះស្រាយ បែជាយល់ច្រលំថា ការស្បត់ស្បែរជាដំណោះស្រាយ
៦- ពេលឪពុកម្តាយខាងណាមិនពេញចិត្ត យល់ថាការពង្រត់គ្នាជាដំណោះស្រាយ ដល់ពេលពង្រត់ទៅ អត់អីស៊ីតាំងឈ្លោះគ្នា រត់រកម៉ែឪវិញ
៧- យល់ច្រលំថា ទាល់តែចំនាយពេលរាប់ម៉ោងនិយាយគ្នាទើបស្នេហាគង់វង្ស តែដល់និយាយច្រើនគ្មានពេលរៀន ប្រលងធ្លាក់ ខាងស្រីអាចត្រូវឪពុកម្តាយចាប់រៀបការអ្នកផ្សេង ខាងប្រុសអាចត្រូវឪពុកម្តាយខាងស្រីមើលងាយ
៨- ពេលទាស់គ្នា យល់ថាការឌឺដងជាដំណោះស្រាយ ឌឺចុះឌឺឡើង មានអ្នកទី៣ណាមកជំនួស មានម្ខាងត្រូវដេកយំ
៩- ស្រលាញ់គ្នា តែមិនគិតពីគម្រោងអនាគត ដូចជា ធ្វើយ៉ាងណាឲ្យអាណាព្យាបាលសង្ខាងយល់ព្រម រកលុយឯណាបានរៀបការ?
១០- ប្រភេទខុសគ្នា ហើយមិនព្រមប្រើចំនេះដឹងមកសម្របសម្រួល( និយាយរួមមិនព្រមរៀន)។

ត្បិតតែមិនក្បោះក្បាយ តែអាចជាគំនិតខ្លះ ឲ្យយុវជនយល់៕

សម្លរការីណាំយា

សម្លរការីណាំយា

គ្រឿងផ្សំ
- ត្រីរ៉ស់ ធ្វើអោយស្អាត ( យកស្រកាចេញ )
- គល់ស្លឹកគ្រៃ ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រមៀត
- ម្ទេសក្រៀម ( ត្រាំទឹកអោយទន់ រួចកាត់ជាដុំតូចល្មម )
- ខ្ទិះដូង ( ខ្ទិះដើម ខ្ទិះចុង )
- សណ្ដែកដីលីង ( បុកអោយរៀងម៉ត់បន្តិច )
- អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប
វិធីធ្វើ
- យកគល់ស្លឹកគ្រៃ ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រមៀត និង ម្ទេសក្រៀម យកទៅក្រឡុកចូលគ្នាអោយម៉ត់ ( ពេលក្រឡុកដាក់ទឹកបន្តិច )
- ត្រី យកទៅស្ងោអោយឆ្អិន រួចបេះយកតែសាច់ បន្ទាប់មកយកមកបុកអោយរៀងម៉ត់បន្តិច រួចទុកមួយអន្លើរ
- យកគ្រឿងដែលបុកហើយ មកចែកជាពីរចំណែក ( មួយចំណែកទុក ) មួយចំណែកទៀតយកមកលាយជាមួយត្រី និង សណ្ដែកដីបុក មកកូរលាយចូលគ្នាអោយសព្វ និង ដាក់អំបិលបន្តិច
- ដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកអោយក្ដៅបន្តិច រួចដាក់គ្រឿងបុកចូលរំលីងអោយឈ្ងុយ ហើយដាក់គ្រឿងដែលបុកលាយជាមួយត្រីចូល កូរអោយសព្វ ( ប្រើភ្លើចតិចៗល្មម ) បន្ទាប់មកដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល កូរអោយសព្វចូលជាតិ
- រួចដាក់ខ្ទិះដូង( ខ្ទិះចុង ) និង ទឹកបន្តិចចូល ទុកអោយពុះ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើកភ្លើងអោយខ្លាំងវិញ )
- ជាចុងក្រោយបន្ថែមខ្ទិះដូង ( ខ្ទិះដើម ) ទុកអោយពុះ លើកចេញ រួចជាការស្រេច ។
By : Sethyka
ផ្តល់សិទ្ធដោយ៖មុខម្ហូបប្រចាំគ្រួសារ&Housewife OnlineShop

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានប្រគល់រង្វាន់​​លើកទឹកចិត្តដល់​សិស្ស​ដែលបានប្រឡងជាប់​​ទាំងអស់ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០០​ ០០០ រៀល

សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកកោះធំ

Visiting Koh Thom District to honor and reward graduating high school students

---

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ​​បានដឹកនាំគណៈប្រតិភូ​មួយក្រុម អញ្ជើញចុះជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត ដោយទទួលស្គាល់លទ្ធផលសម្រេចបានរបស់សិស្សានុសិស្សវិទ្យាល័យ នៅក្នុងស្រុកកោះធំ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប) នៅសម័យប្រលងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦​។


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានប្រគល់រង្វាន់​​លើកទឹកចិត្តដល់​សិស្ស​ដែលបានប្រឡងជាប់​​ទាំងអស់ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០០​ ០០០ រៀល ហើយចំពោះសិស្សដែលប្រឡងជាប់ និទ្ទេស​A ទំាងប្រាំរូប ក្នុងម្នាក់ៗ ទទួលបាន ម៉ូតូមួយគ្រឿង  តបតាមការសន្យារបស់ឯកឩត្តម ក្នុងពិធីសំណេះសំណាលកន្លងមក។ ​​

គួរបញ្ជាក់ជូនផងដែរថា មានសិស្សចំនួន៣៥៥​នាក់ក្នុងចំណោម៥៩០នាក់មកពីស្រុកកោះធំ ​បានប្រឡងជាប់ជាស្ថាពរ ដែល ស្មើនឹង​៦០.២% នៃចំនួនសិស្សទាំងអស់នៅក្នុងស្រុកកោះធំនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ​និង មានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ​ និងមាតាបីតាសិស្ស​ដែល​បាន​រួមគ្នាសម្រេច បាននូវភាពជោគជ័យដ៏ត្រចះត្រចង់​នេះ ដែលទាំងនេះកើតចេញពី ការខិតខំប្រឹងប្រែងរៀនសូត្រ ​ របស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាន​នូវលទ្ធផល​​វិជ្ជមាន សម្រាប់​សិស្សានុសិស្សទាំងអស់នេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី​បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស​ បន្ត​​​នូវការប្រឹងប្រែងសិក្សា ដើម្បីទទួលបានជោគជ័យនិងការរីកចម្រើនរបស់ខ្លួន និងបន្ត​​​ដំណើរឆ្ពោះទៅមុខទៀត​ទៅកាន់ថ្នាក់ឧត្តមសិក្សា​ ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាកសាងអនាគត​មួយឲ្យភ្លឺស្វាងសម្រាប់ខ្លួនឯង ក៏ដូចជាប្រទេសជាតិរបស់ខ្លួនផងដែរ ។​

---

On 24 September 2016, H.E. Sun Chanthol, Senior Minister, Minister of Public Works and Transport and Chairman of the National Working Group for Koh Thom district, led a delegation to honor and recognize the accomplishments of the high school students of Koh Thom District who passed the National Grade 12 Exam on August 22, 2016.

As Minister Sun had promised on a previous visit,  he rewarded each of the graduating students with 100 000 Riel and, for the 5 students who passed with a Grade A,  a motorbike to each of them.

355 students amongst the 590 students successfully passed the Exam from Koh Thom District, representing  60.2%  of that student body.

Minister Sun expressed his pleasure and pride for the efforts of the students, teachers, and their parents, all of whom together had worked towards reaching this accomplishment through hard work, a passion for learning and encouragement, all of which resulted in this positive success for these students.

He encouraged all of the successful students to continue their path of learning and growth and to continue moving their journey forward in institutions of higher education or vocational training centers so as to build a secure and happy future for themselves and their country.

Friday, September 23, 2016

ព្យាយាមគង់តែបានសម្រេច

ថ្ងៃនេះយើងបរាជ័យវាជាអ្នកកំណត់ផ្លូវជីវិតយើងទៅថ្ងៃក្រោយថាត្រូវធ្វើយ៉ាងណាទើបមិនអោយបរាជ័យដូចថ្ងៃនេះហើយមិនធ្វើអោយយើងដើរនូវលើផ្លូវនេះដដែលទៀត។មនុស្សយើងគ្មាននរណាមិនធ្លាប់បរាជ័យនោះទេគ្រាន់តែអ្នកខ្លះបរាជ័យតិចនិងច្រើនដង។អ្នកដែលបរាជ័យតិចគាត់បានដឹងពីផ្លូវដែលត្រូវដើរឆាប់ជោគជ័យ។រីឯអ្នកដែលបរាជ័យច្រើនដងគាត់គ្រាន់តែមិនទាន់យល់ច្បាស់នូវផ្លូវដែលដើរឆាប់ដល់ចំនុចជោគជ័យហើយក៏បានយល់ច្បាស់ពីភាពបរាជ័យកាន់តែច្រើនទៀត។ខ្ញុំក៏ជាមនុស្សម្នាក់ដែលបរាជ័យដែរហើយការបរាជ័យនេះវាជាក្តីស្រម៉ៃដែលខ្ញុំចង់បានវាទៅថ្ងៃអនាគត។ហើយការបរាជ័យនេះវាបានធ្វើអោយខ្ញុំចងចាំវារហូតគ្មានថ្ងៃបំភ្លេចវាបានទេ។ហើយខ្ញុំក៏បានតាំងចិត្តសារជាថ្មីថាខ្ញុំនឹងខំប្រឹងប្រែងធ្វើវាអោយបានទោះជាវាយូរទៀតក៏ដោយ។ហើយក្តីស្រម៉ៃមួយនេះវាមានតាំងពីខ្ញុំនៅតូចម្ល៉េះ។ឥលូវខ្ញុំបានត្រៀមខ្លួននឹងប្រាប់ខ្លួនឯងថាខ្ញុំនឹងធ្វើអោយការបរាជ័យនេះក្លាយជាការជោគជ័យវិញ។ទោះបីក្តីស្រម៉ៃមួយនេះគ្រួសារខ្ញុំមិនពេញចិត្តអោយខ្ញុំធ្វើក៏ដោយក៏ខ្ញុំនៅតែបន្តធ្វើវាអោយទាល់តែបាន។ព្រោះខ្ញុំគិតថាគាត់មិនបាននៅចិញ្ចឹមនិងថែរក្សាខ្ញុំរហូតនោះទេ។តែពេលដែលក្តីស្រម៉ៃខ្ញុំជោគជ័យខ្ញុំនឹងតបស្នងអ្នកទាំងពីវិញ។ហើយក្តីស្រម៉ៃមួយនេះមានតែលោកគ្រូនិងមិត្តភក្តិខ្ញុំទេដែលតែងតែលើកទឹកចិត្តនឹងផ្តល់យោបល់អោយខ្ញុំធ្វើវា។បើមិនមានអ្នកទាំងអស់គ្នាចាំផ្តល់កម្លាំងចិត្តក៏ខ្ញុំគ្មានក្តីស្រម៉ៃមួយនេះទៀតដែរ។ហើយបានត្រឹមតែគិតក្នុងចិត្តតែប៉ុណ្ណោះ។
#អរគុណអ្នកទាំងអស់គ្នាដែលតែងតែចាំជួយខ្ញុំ🙏🙏
ចំរៀងបទចិនមួយបទ:你不知道的事។គឺបានរៀបរាប់នូវរឿងរ៉ារស្នេហ៍រវាង.......



សូមទោស...

សូមទោស...

កំហុសរូបបងមានលើស្រី
សូមទោសពិសីគ្មានចេនា
ថាសាងខុសឡើយណាកនិដ្ឋា
សូមអូនមេត្តាដល់បងផង។

កំហុសរូបបងឱ្យអូនខឹង
សូមទោសព្រលឹងខួចមាសបង
សូមអូនសន្ដោសផងនួនល្អង
ពៅកុំមានហ្មងណាចរណៃ។

បងស្រលាញ់អូនស្មើជីវិត
បងគ្មានគំនិតខុសលើថ្លៃ
តែអចេតនាឆ្លងនិស្ស័យ
ទើបបានភ្លេចដៃមួយពេលណា៎។

បងសូមទោសណាកែវមាសស្ងួន
សូមទោសនឹមនួនកែវចិន្តា
សូមអូនឈប់ខឹងបងជីវ៉ា
សូមអត់ទោសាអូនសម្លាញ់។

កំណាព្យទី៧ សម្រាប់រដូវកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ

កំណាព្យទី៧ សម្រាប់រដូវកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ!
នៅពេលដែលអ្នកឃ្លាតឪពុកម្ដាយ តើអ្នកនឹកដល់លោកទាំងពីរដែរឬទេ? ចំពោះខ្ញុំបាទ នឹកខ្លាំងណាស់!
                     នរណាមិននឹក
                     ✍✍✍✍

👉 ដីលង់ទឹកភ្លៀងសំនៀងក្អាត់យំ
រសៀលគងភ្នំមេឃជុំងងឹត
ចាប់ចុងសង្កែត្អូញត្អែរជីវិត
បុណ្យភ្ជុំខិតជិតកូនពិតនឹកស្រុក ។

👉 ផ្គរថ្ងូរគ្រលួចចិត្ដកួចនឹកស្រែ
នឹកណាស់ពុកម៉ែកូនប្រែអផ្សុក
មើលភ្លៀងជិតជុំចាបយំសំកុក
កូនសែននឹកស្រុកកើតទុក្ខពេកក្រៃ ។

👉 កូនឃ្លាតឆ្ងាយស្រុកឆ្ងាយពុកនឹងម៉ែ
ចូលក្រុងឆ្ងាយស្រែតែងតែស្រម៉ៃ
គេងកើយភ្លៅម៉ែពុកថែយប់ថ្ងៃ
សុខសាន្ដនិស្ស័យក្នុងក្ដីសុបិន ។

👉 ពេលនេះឆ្ងាយពេកមើលមេឃនឹកអ្នក
ស្ដាប់ភ្លៀងផ្គរធ្លាក់ចិត្ដសង្កិន
សមសៀងចាបយំជិតដល់ភ្ជុំធំ
ខ្មែរមិនមែនចិននរណាមិននឹក ៕

ងន សារ៉ាវុធ

កំណាព្យទី ០៨ :បុណ្យភ្ជុំហើយកូន

កំណាព្យទី ០៨ : បុណ្យភ្ជុំហើយកូន
កូនៗជាទីស្រលាញ់របស់ម៉ែ តើកូនមាននឹកដល់ម៉ែខ្លះដែរទេ ? ប៉ុន្ដែចំណែកម៉ែវិញ គឺពិតជានឹកកូនៗទាំងអស់គ្នាខ្លាំងណាស់ តើកូនអាចមកលេងម៉ែផងបានទេ ....?
                       
                     រដូវបិណ្ឌភ្ជុំ ម៉ែយំចាំផ្លូវ
                   ( បទពាក្យ៨ បន្ទាប់ធម្មតា )

✍ ម៉ោងបួនទៀបភ្លឺម៉ែឮបរា ( បរាភវសូត្រ )
      ម៉ែផ្អៀតសោតាប្រាថ្នាចាំស្ដាប់
      ពិរោះលន្លោចហាក់ដូចសារសព្ទ
      រៀបរាប់រ៉ាយរាប់ប្រាយប្រាប់រូបម៉ែ ។

✍ ថាកូនឃ្លាតឆ្ងាយតែកាយទេថ្លៃ
      រៀងរាល់យប់ថ្ងៃស្រម៉ៃតែស្រែ
      ឃ្លាតតែមួយថ្ងៃអាល័យមួយខែ
      ចិត្ដមិនប្រួលប្រួលប្រែសោះឡើយ ។

✍ មួយពីរបីរោចម៉ែដូចមិនខ្វល់
      ដប់រោចចាប់ឆ្ងល់រចល់ឥតស្បើយ
      ព្រឹកថ្ងៃម៉ែត្រូវចាំផ្លូវត្រាណត្រើយ
      ទ្រូងម៉ែឥតណ្ហើយបាត់អស់ក្ដីសុខ ។

✍ ទូរស័ព្ទក៍បាត់ប្រែស្ងាត់សូន្យឈឹង
      ម៉ែអស់រំពឹងដេកធ្មឹងសំកុក
      ចាំទាំងធុញថប់សន្លប់ចាប់ចុក
      ឱរាក្ដួលក្ដុករំអុកនឹកកូន ។

✍ វិលមកវិញណាជីវ៉ាមាសម្ដាយ
     ទោះគ្មានប្រាក់ចាយសប្បាយបងប្អូន
     បើកូនវិលហើយម៉ែស្បើយស្រពោនុន
      សូមកូនធ្វើក្បួនសណ្ដូនរូបម៉ែ ។

✍ ទុក្ខព្រោះចង់ជួបរួមរូបពិសី
      អត់ឃ្លានគ្មានថ្វីឥតបីត្អូញត្អែរ
      សុំត្រឹមជួបភក្រ្ដវរលក្ខណ៍មាសស្នេហ៍
      វិញមករកស្រែកុំប្រែណាកូន ៕ ៚

រូបភាព ហ្វេកប៊ុក

ងន សារ៉ាវុធ

វិធីសាស្រ្តប្រលងអាហាររូបករណ៍ឲ្យជាប់ របស់ខ្ញុំ

-វិធីសាស្រ្តប្រលងអាហាររូបករណ៍ឲ្យជាប់ របស់ខ្ញុំ-
យើងដឹងថា ការប្រលងអាហាររូបករណ៍ថ្នាក់បរិញ្ញាឬមធ្យមសិក្សាស្ទើរគ្រប់បរទេស គឺមានវិញ្ញាសា
-គណិត
-រូបឬគីមី
-ភាសារអង់គ្លេស
-វប្បធ័មទូទៅ( ចំពោះវៀតណាម)
ដោយហេតុនេះ ពេលមកដល់ភ្នំពេញ អ្វីដែលត្រូវពង្រឹង គឺមុខវិជ្ជាទាំងនេះ។ ហើយខ្ញុំយល់ថារយះពេល១ឆ្នាំ ទៅ២ឆ្នាំ គឺគ្រប់គ្រាន់ នឹងធ្វើវាឲ្យបានល្អ។
ចំនាយពេលរាល់ថ្ងៃដោះស្រាយវិញ្ញាសាគណិត រូបឬគីមី និងខិតខំរៀនភាសាអង់គ្លេស។ ហើយចូលរួមគ្រប់ការប្រលងនានា ដើម្បីវាស់ស្ទង់សមត្ថភាពខ្លួនឯង និងរកឲ្យឃើញចំនុចខ្វះខាតដើម្បីបំពេញវា។ ប្រលងលើកទី១អាចអត់ចេះឬភ្លាត់ចំនុចណាមួយ ត្រលប់មកផ្ទះវិញ រៀនវាទាល់តែស្ទាត់ លើកក្រោយមិនត្រូវឲ្យភ្លាត់ចំនុចដដែលទេ។ ហើយធ្វើរបៀបនេះរហូតមានជំជេឿលើខ្លួនឯង ព្រោះរកមិនឃើញចំនុចខ្វះខាតទៀត។
ចំនែកភាសាអង់គ្លេស រៀនបង្ខំប្រហែលជាពិបាកចំពោះសិស្សមកពីខេត្ត។ មធ្យោបាយដែលខ្ញុំធ្លាប់ធ្វើ គឺរៀនយកចាំ ឬរៀនចំនាំ ដោយមិនគិតថាបកប្រែយ៉ាងណាទេ និយាយរួមខិតខំចាំលំហាត់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ខ្ញុំដឹងថា ខួរក្បាលមនុស្សពូកែចាំបែបលំនាំបន្ត ហេតុនេះ បើយើងមើលរាល់ថ្ងៃ មើលយកចាំតែលំហាត់និងចំលើយរយះពេល១ឆ្នាំអាចចាំបានច្រើនលំហាត់ណាស់ ព្រោះយើងមិនមែនចាំទាំងដុលយកមកសូ្រតទេ តែចាំរបៀបចាំមុខមនុស្ស ទាល់តែឃើញមុខ ទើបស្គាល់ ទាល់តែឃើញលំហាត់និងចំលើយជ្រើសរើស ទើបដឹងថាមួយណាជាចម្លើយ។ ហើយវិញ្ញាសាអង់គ្លេសនេះទៀតសោត មិនមាននិពន្ធដើម្បីប្រលងទេ គ្រាន់តែចំលងពីនេះបន្តិចពីនោះបន្តិច ហេតុនេះ បើយើងមើលច្រើន ចាំច្រើនរេឿងអីមិនជួបលំហាត់ដូចគ្នានោះ។
ហេតុនេះ បើប្អូនចង់ប្រលងអាហាររូបករណ៍បរទេស ត្រូវដាក់ចិត្តដាក់កាយប្រឹង១ឆ្នាំទៅ២ឆ្នាំ គឺប្រឹងទាល់តែជាប់។ ហើយខ្ញុំលើកទឹកចិត្តខ្លាំងជាងគេគឺនិស្សិតក្រីក្រ ព្រោះការចេញទៅរៀនក្រៅប្រទេស បានចេះដឹងច្រើន ហើយជួយបន្ធូបន្ទុកគ្រួសារទៀត ទៅប្រទេសណាក៏ដោយ ឲ្យតែលុយអាហាររូបរណ៍ ចាយគ្រប់៕
ចូរចាំថា មិនមែន មានតែសិស្សពូកែឬសិស្សនិទ្ទិសA បានជាប់នោះទេ គឺអ្នកដែលប្រឹងហើយចេះច្បាស់ទើបជាប់ ហើយអាចជាប្អូនដែលកំពុងតែអានអត្តបទនេះ

Friday, September 16, 2016

កម្រងទស្សនៈបុគ្គលល្បីៗ ទាំង ៦៩ប្រយោគ

កម្រងទស្សនៈបុគ្គលល្បីៗ ទាំង ៦៩ប្រយោគ

១. គ្រប់គ្រងខ្លួនអ្នក ដោយប្រើសតិបញ្ញាញាណរបស់អ្នក គ្រប់គ្រងអ្នកដទៃ ដោយប្រើបេះដូងរបស់អ្នក(Eleanor Rooseveil)
២. គ្រូធម្មតានិយាយប្រាប់ គ្រូល្អពន្យល់ គ្រូពិសេសបកស្រាយ គ្រូឧត្ដុង្គឧត្តមរំលឹកទូន្មាន។(lilliam Arthur Ward)
៣. ប្រសិនបើសកម្មភាពរបស់អ្នកបង្កើតភាពល្បីល្បាញ អាចជំរុញអ្នកដទៃឲ្យស្រមៃឃើញវែងឆ្ងាយ រៀនបន្ថែម ខិតខំបន្ថែម និងធ្វើឲ្យខ្លួនអ្នកកាន់តែប្រសើរថែមទៀតនោះ អ្នកនឹងក្លាយជាមេដឹកនាំដ៏ល្អម្នាក់។(Dolly Parton)
៤. សូមរក្សភាពភ័យខ្លាចក្នុងខ្លួន ប៉ុន្តែចែករំលែកសេចក្ដីក្លាហានរបស់អ្នកជាមួយអ្នកដទៃ។ (Robert louis Stevenson)
៥. មានត្រឹមតែបុរសម្នាក់ក្នុងមួយពាន់នាក់ គឺជាមេដឹកនាំ ឯបុរស ៩៩៩នាក់ទៀត ជាអ្នកដើរតាមស្ត្រី។ (Groucho Marx)

៦. មេដឹកនាំល្អបំផុតម្នាក់ មិនចាំបាច់ជាមនុស្ស ដែលធ្វើកិច្ចការអស្ចារ្យនោះទេ គាត់គឺជាមនុស្សម្នាក់ ដែលដឹកនាំអ្នកដទៃ ឲ្យធ្វើនូវកិច្ចការដ៏អស្ចារ្យ។ (Ronald Reagan)
៧. កុំខ្ជះខ្ជាយថាមពលរបស់អ្នក ព្រោះតែព្យាយាមអប់រំ ឬផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សទាំងឡាយ សូមទុកឲ្យគេយល់ឃើញ តាមអ្វីដែលគេគិតចុះ ហើយនៅពេលដែលអ្នកក្លាយជាចៅហ្វាយម្នាក់ ទស្សនៈទាំងនេះ នឹងផ្លាស់ប្តូរឯកឯង។ សូមធ្វើកិច្ចការរបស់អ្នក ដោយមិនចាំបាច់ខ្វល់ថា ពួកគេចូលចិត្តឬអត់។(Tina Fey, Bossypants)
៨. អំណាចមិនមែនជាការគ្រប់គ្រងទាំងស្រុងទេ អំណាចគឺជាកម្លាំងដែលផ្ដល់ភាពខ្លាំងដល់អ្នកដទៃ។ មេដឹកនាំ មិនមែនជាមនុស្សដែលបង្ខំអ្នកដទៃ ជួយគាត់ឲ្យកាន់តែមានអំណាចខ្លាំងទេ។ មេដឹកនាំគឺជាមនុស្សម្នាក់ ដែលពេញចិត្តនឹងផ្ដល់អំណាចរបស់គាត់ ទៅអ្នកដទៃដែលនាំឲ្យពួកគេមានភាពរឹងមាំ ឈរដោយខ្លួនឯង។(Beth Revis)
៩. អ្នកត្រូវតែឈ្មុសឈ្មុលច្នៃប្រឌិតគំនិត ឬបញ្ហាណាមួយ ឬក៏កំហុសមួយដែលអ្នកចង់ឲ្យវាត្រូវឡើងវិញ។ ប្រសិនបើអ្នកមិនមានមហិច្ឆិតាគ្រប់គ្រាន់ពីចំណុចផ្ដើមទេ អ្នកនឹងមិនស្គាល់ពាក្យថា ជោគជ័យ។ (Steve Jobs)
១០. ភាពជាអ្នកដឹកនាំគឺ មិនសំដៅទៅលើឋានៈតួនាទី តំណែង ឬឋានានុក្រមអ្វីទាំងអស់។ គឺវាសំដៅលើមនុស្សម្នាក់ ​ដែលមានឥទ្ធិពលទៅលើអ្នកដទៃប៉ុណ្ណោះ។ (John C. Maxwel)
១១. កុំនិយាយប្រាប់មនុស្សនូវវិធី សូមប្រាប់ពួកគេនូវអ្វី ដើម្បីនឹងទុកឲ្យពួកគេធ្វើឲ្យអ្នកភ្ញាក់ផ្អើល ជាមួយលទ្ធផលរបស់ពួកគេ។ (George S. Patton Jr,)
១២. អ្នកជាមនុស្សល្អ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ត្រឹមតែសេចក្ដីល្អចំពោះអំពើល្អនោះ។ អ្នកត្រូវតែធ្វើកិច្ចការឲ្យបានល្អ។ អ្នកត្រូវតែបរិច្ចាគអំពើល្អទៅពិភពលោក។ ពិភពលោកគឺជាកន្លែងមួយដ៏ល្អ សម្រាប់វត្តមានរបស់អ្នក ហើយអំពើល្អដែលនៅក្នុងខ្លួន នឹងសាយភាយដល់អ្នកដទៃ។
ខ្ញុំមានវត្ថុដ៏មានតម្លៃបីយ៉ាង ដែលស្ថិតនៅក្នុងខ្លួនខ្ញុំ។ ទីមួយ ភាពទន់ភ្លន់ ទីពីរ មិនលោភលន់ និងទីបី សេចក្ដីគោរព ដែលខ្ញុំតែងតែប្រតិបត្តិចំពោះមុខអ្នកដទៃ។ ភាពទន់ភ្លន់នៅក្នុងខ្លួនរបស់អ្នក គឺមុខអ្នកដទៃ ហើយប្រែក្លាយជាមេដឹកនាំម្នាក់ក្នុងចំណោមពួកគេ។ (Lao Tzu)
១៣. ភាពជាអ្នកដឹកនាំ គឺជាសិល្បៈ នៃការផ្ដល់ឲ្យអ្នកដទៃ ធ្វើកិច្ចការដែលអ្នកចង់បាន ទៅតាមចំណូលចិត្តរបស់គេ។ (Dwight D. Eisenhower)
១៤. ការទទួលខុសត្រូវ ពេលខ្លះមានន័យថា ធ្វើឲ្យមនុស្សធុញទ្រាន់។ (Colin Powell,)
១៥. តើអ្នកដឹងទេថា បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ក្នុងមួយជីវិតរបស់យើង គឺយើងត្រូវបានអ្នកដទៃគ្រប់គ្រង ដែលតែងតែឈឺឆ្អាលហួសហេតុ ពីអារម្មណ៍ច្រើនជាង ពួកគេធ្វើចំពោះគំនិត និងទស្សនៈទាំងឡាយ។(Margaret Thatcher. Margaret Thatcher)
១៦. ដំណើរផ្សងព្រេងនៃជីវិត គឺដើម្បីរៀន គោលបំណងនៃជីវិត គឺដើម្បីរីកចម្រើន ធម្មជាតិនៃជីវិត គឺដើម្បីផ្លាស់ប្ដូរ ការប្រកួតប្រជែងនៃជីវិត គឺដើម្បីឈ្នះ សារៈសំខាន់នៃជីវិតគឺការរក្សា ឱកាសនៃជីវិត គឺដើម្បីបម្រើ។ អាថ៌កំបាំងនៃជីវិត គឺត្រូវតែហ៊ាន គ្រឿងលំអនៃជីវិត គឺមិត្តភាព សោភ័ណនៃជីវិត គឺការផ្តល់ឲ្យ។ (William Arthur Ward)
១៧. កុំដើរតាមហ្វូងមនុស្ស សូមដឹកនាំគេឲ្យដើរតាមអ្នកវិញ។ (Margaret Thatcher)
១៨. ជ័យជំនះមានបិតាមួយពាន់ ប៉ុន្តែការបរាជ័យ គឺជាកូនកំព្រាម្នាក់។ (John F. Kennedy)
១៩. អ្នករស់នៅ មិនមែនគ្រាន់តែរស់ទេ។ អ្នករស់នៅ គឺដើម្បីធ្វើឲ្យពិភពលោកនេះ រស់នៅសម្បូរទៅដោយទស្សនៈវិស័យដ៏មហស្ចារ្យ ជាមួយស្មារតីនៃសេចក្ដីសង្ឃឹម និងសមិទ្ធផលដ៏ថ្លៃថ្លា។ អ្នករស់នៅដើម្បីជួយឲ្យពិភពលោក សម្បូរសប្បាយ ហើយអ្នកធ្វើឲ្យខ្លួនរបស់អ្នកក្លាយជាមនុស្ស គ្មានប្រយោជន៍ ក៏ព្រោះតែអ្នកបំភ្លេចបេសកម្មរបស់ខ្លួន។ (Woodrow Wilson)
២០. ភាពជាអ្នកដឹកនាំ និងការសិក្សា ត្រូវមានទំនាក់ទំនងនឹងគ្នា មិនអាចខ្វះបាន។ (John F. Kennedy)
២១. ខ្ញុំមើលមិនឃើញខ្លួនខ្ញុំ មានអ្វីពិសេសទេ។ ខ្ញុំត្រឹមតែឃើញខ្លួនខ្ញុំ មានការទទួលខុសត្រូវច្រើនជាងមនុស្សបន្ទាប់ មនុស្សដែលសម្លឹងមកខ្ញុំ ក៏ព្រោះតែចង់បានចម្លើយគឺ ឲ្យខ្ញុំធ្វើកិច្ចការដើម្បីពួកគេ។(Tupac Shakur)
២២. មេដឹកនាំគឺជាអ្នកជំនួញម្នាក់ ដែលមានសង្ឃឹមជានិច្ច។ (Napoleon Banaparte)
២៣. ការគ្រប់គ្រង គឺជាការធ្វើកិច្ចការទាំងឡាយឲ្យបានត្រឹមត្រូវ។ ភាពជាអ្នកដឹកនាំ គឺជាការធ្វើកិច្ចការ ដែលត្រឹមត្រូវ។ (Peter F. Drucker)
២៤. បុគ្គលម្នាក់អាចត្រឹមតែដឹកនាំ នៅពេលដែលអ្នកដទៃមានអំណាចជាប្រធាន ដែលគេផ្ដល់ឲ្យគាត់។ រាល់គំនិតដ៏ឈ្លាសវៃទាំងអស់ នៅក្នុងពិភពលោក មិនអាចស្រោចស្រង់អាណាចក្ររបស់អ្នក ប្រសិនបើគ្មានបុគ្គលណាម្នាក់ស្ដាប់ពួកគេនោះ។ (Brandom Sanderson)
២៥. មិនមែនមេដឹកនាំទាំងអស់ទេ ស័ក្តិសមជាអ្នកដឹកនាំ។ ប៉ុន្តែមេដឹកនាំទាំងអស់គឺជាអ្នកអាន។ (Harry S. Truman)
២៦. នាយកប្រតិបត្តិដ៏ល្អបំផុត គឺជាមនុស្សម្នាក់ ដែលមានវិញ្ញាណគ្រប់គ្រាន់ ក្នុងការជ្រើសរើសបុគ្គលិកល្អៗ ឲ្យធ្វើនូវអ្វីដែលគាត់ចង់បាន និងគ្រប់គ្រងដោយខ្លួនឯង មិនជ្រៀតជ្រែកពួកគេ ទុកឲ្យពួកគេធ្វើដោយសម្រួលចុះ។(Theodore Roosevelt)
២៧. ឧទារហណ៍ គឺមិនមែនជារឿងសំខាន់ ក្នុងការធ្វើឲ្យមានឥទ្ធពលលើអ្នកដទៃទេ។ វាត្រឹមតែជារឿងមួយប៉ុណ្ណោះ។ (Albert Schweitzer)
២៨. ប្រសិនបើអ្នកចង់អប់រំមនុស្សម្នាក់ ថាគាត់ធ្វើខុសឬត្រូវ តែមិនយកចិត្តទុកដាក់ក្នុងការបញ្ចុះបញ្ចូលគាត់។ មនុស្សទាំងឡាយនឹងជឿនូវអ្វី ដែលពួកគេឃើញ។ សូមបណ្ដោយឲ្យពួកគេឃើញចុះ។ (Henry David Thoreau)
២៩. មនុស្សដែលមានអំណាចពិតប្រាកដ គឺជាមនុស្សដែលមានសេចក្ដីឱនលំទោនដ៏ធំធេង។ គេមិនព្យាយាម ស្ងើចសរសើរ គេមិនព្យាយាមបញ្ចេញឥទ្ធិពល គេជាមនុស្សសាមញ្ញ គេជាមនុស្សពិសេស ដែលអាចឲ្យអ្នកដទៃជឿជាក់។ គេជាញឹកញាប់ជាមនុស្សស្ងៀមស្ងាត់ ​និងមានការរំពឹងទុក និងយល់ដឹងពីចំណុចសំខាន់ក្នុងខ្លួនរបស់គេ ... គេមិនដែលហាមឃាត់ ឬក៏ប្រើប្រាស់នូវការរៀបចំ ឬការឈ្លានពានអ្នកដទៃ ដើម្បីរកផ្លូវដើររបស់ខ្លួននោះទេ។ គេស្ដាប់ ប្រសិនបើមានអ្វីដែលគេអាចជួយបាន គេជួយ តែប្រសិនបើគេមិនមានអ្វីទេ គេនឹងនៅស្ងៀមស្ងាត់។ (Sanaya Roman,)
៣០. វាជាពេលវេលា ក្នុងការយកចិត្តទុកដាក់ វាជាពេលក្នុងការទទួលខុសត្រូវ វាជាពេលក្នុងការដឹកនាំ វាជាពេលក្នុងការផ្លាស់ប្តូរ វាជាពេលពិតមួយ ក្នុងការធ្វើឲ្យខ្លួនយើង កាន់តែអស្ចារ្យ វាជាពេលវេលាបញ្ឈប់នូវការរិះគន់អ្នកដទៃ។(Steve Maraboli)
៣១.  ភាពស្មោះត្រង់ អាចរំកិលភ្នំមួយបាន សេចក្ដីស្នេហាអាចផ្លាស់ប្តូរបេះដូង។ (John Paul Warren)
៣២. ប្រសិនបើអ្នកមិនត្រូវច្រឡំទេ អ្នកក៏មិនយកចិត្តទុកដាក់ដែរ។ (Tom Tetters)
៣៣. ជីវិតមានរយៈពេលខ្លីប៉ុណ្ណោះ តែជីវិតពោរពេញដោយមហិច្ឆិតា។ (Marc A. Pitman)
៣៤. សូមដឹកនាំខ្ញុំ សូមដើរតាមខ្ញុំ ឬសូមយកឋានៈនរកចេញពីផ្លូវដើររបស់ខ្ញុំ។ (George S. Patton Jr.)
៣៥. ចូរអ្នកកុំដឹកនាំមនុស្សដោយអំពើហិង្សា នោះគឺជាភាពប្រទូស្ដរាយ មិនមានភាពជាអ្នកដឹកនាំទេ។ (Dwight D. Eisenhower)
៣៦. មេដឹកនាំទាំងឡាយ ត្រូវតែមានទំនាក់ទំនងជិតស្និតជាមួយអ្នកដទៃ ប៉ុន្តែត្រូវនៅឲ្យឆ្ងាយបន្តិច ដើម្បីជំរុញទឹកចិត្តពួកគេ។ (John C. Maxwell)
៣៧. ខ្ញុំមិនអាចទុកចិត្តបុគ្គលណាម្នាក់ ឲ្យមកបម្រើគ្រប់គ្រងអ្នកដទៃ ក៏ព្រោះតែគេមិនអាចគ្រប់គ្រងខ្លួនគាត់បានផង។ (Robert E. Lee)
៣៨. មេដឹកនាំម្នាក់ ដឹកនាំមនុស្សទៅកាន់ទីកន្លែងដែលពួកគេចង់ទៅ។ មេដឹកនាំអស្ចារ្យ ដឹកនាំមនុស្សទៅកាន់ទីកន្លែង ដែលពួកគេមិនចាំបាច់ចង់ទៅ ប៉ុន្តែត្រូវតែទៅ។ (Rosalynn Carter)
៣៩. ថ្ងៃដែលកងទ័ពឈប់នាំបញ្ហាឲ្យអ្នក គឺជាថ្ងៃដែលអ្នកឈប់ដឹកនាំពួកគេ។ ពួកគេបានបាត់បង់ជំនឿថា អ្នកអាចជួយពួកគេបាន ឬក៏ឲ្យសន្និដ្ឋានថា អ្នកមិនយកចិត្តទុកដាក់។ ក្នុងករណីណាក៏ដោយ គឺជាការធ្លាក់ចុះភាពជាអ្នកដឹកនាំ។ (Colin Powell)
៤០. មាននូវភាពប្លែកគ្នាមួយ រវាងភាពជាមេដឹកនាំ និងភាពជាចៅហ្វាយនាយ។ ពិតមែនតែពួកគេទាំងពីរ ពឹងផ្អែកលើអំណាចក៏ដោយ។ ចៅហ្វាយនាយទាមទារនូវការស្តាប់បង្គាប់ដ៏ងងឹតងងល់។ មេដឹកនាំម្នាក់ស្វែងរកអំណាចតាមរយៈការយល់ដឹង និងជំនឿទុកចិត្តរបស់ប្រជាជន។ (Klaus Balkenhol)
៤១. ខ្ញុំចង់ឲ្យអ្នកដទៃស្គាល់ខ្ញុំថា ជាមនុស្សម្នាក់ ដែលស្វែងរកសេរីភាព សមភាព យុត្តិធម៌ និងភាពរុងរឿងសម្រាប់មនុស្សទាំងអស់។ (Rosa Parks)
៤២. អ្នកទទួលបានក្នុងជីវិតនូវអ្វី ដែលអ្នកមានសេចក្ដីក្លាហាន ដើម្បីសួររក។ (Nancy D. Solomon)
៤៣. នៅទីបញ្ចប់ វាសំខាន់ណាស់ ក្នុងការចងចាំថា យើងមិនអាចក្លាយជាអ្វី ដែលយើងចង់ក្លាយជាទេ ដោយរក្សាទុកនូវអ្វីដែលយើងមាន។ (Max Depree)
៤៤. យើងនៅទីនេះ សម្រាប់ហេតុផលមួយ។ ខ្ញុំជឿថា ហេតុផលដ៏តូចមួយ តែងតែមានពន្លឺមួយ ដែលដឹកនាំមនុស្សឲ្យដើរឆ្លងកាត់ទីងងឹត។ (Whoopi Goldberg)
៤៥. ភាពជាអ្នកដឹកនាំដ៏គួរឲ្យស្រឡាញ់របស់ស្ត្រី គឺជាមូលដ្ឋានគ្រឹះនៃការឈានឆ្ពោះរបស់គេក្នុងសង្គម។ (Kay Ballard)
៤៦. បុគ្គលដែលមិនអាចក្លាយជាអ្នកដើរតាមដ៏ល្អម្នាក់ គាត់ក៏មិនអាចក្លាយជាមេដឹកនាំល្អម្នាក់បានដែរ។(Aristotle)
៤៧. ក្លាយជាមេដឹកនាំម្នាក់ គឺអ្នកកំពុងធ្វើឲ្យមនុស្សទាំងឡាយ ដែលអ្នកស្រឡាញ់ ស្អប់អ្នកតិចឬច្រើនជារៀងរាល់ថ្ងៃ។ (Patrick Ness)
៤៨. នៅជាមួយមេដឹកនាំម្នាក់ នៅពេលដែលគាត់ធ្វើត្រូវ។ ស្នាក់នៅជាមួយគាត់ នៅពេលដែលគាត់នៅតែត្រូវ ប៉ុន្តែចាកចេញពីគាត់នៅពេលដែលគាត់ខុស។ (Abraham Licoln)
៤៩. ប្រសិនបើអ្នកចង់កសាងនាវាមួយ សូមកុំវាយស្គរឲ្យមនុស្សប្រមូលឈើ សូមបែងចែកការងារឲ្យពួកគេ និងដាក់បទបញ្ជា ព្រមទាំងបង្រៀនពួកគេ ឲ្យមានមហិច្ឆិតាក្នុងការឆ្លងសមុទ្រដ៏ធំធេងគ្មានកោះត្រើយ។(Antoine de Saint-Exupery)
៥០. សញ្ញាណរបស់មនុស្សអស្ចារ្យម្នាក់ គឺជាមនុស្សដែលដឹងនូវពេលវេលា ដែលត្រូវរៀបចំកិច្ចការសំខាន់ តាមលំដាប់លំដោយ ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងឡាយ។ (Brandon Sanderson)
៥១. កូនសោរនៃភាពជាអ្នកដឹកដ៏ជោគជ័យ គឺឥទ្ធពល មិនមែនអំណាចទេ។ (Kenneth H. Blanchard)
៥២. មេដឹកនាំទាំងឡាយ កើតឡើងដោយការជ្រើសរើស មិនមែនដោយភាពចៃដន្យទេ។ (Mark Gorman)
៥៣. មេដឹកនាំទាំងឡាយ ដែលធ្វើកិច្ចការប្រកបដោយប្រសិទ្ធភាព គឺមិនលើកដាក់ខ្លួន ហើយក៏មិនដែលនិយាយពាក្យ "ខ្ញុំ" ដែរ។ ហើយនេះមិនមែនព្រោះតែពួកគេបង្រៀនខ្លួនឯង មិននិយាយពាក្យ "ខ្ញុំ" នោះទេ។ ពួកគេមិនគិតពីពាក្យ "ខ្ញុំ" តែពួកគេគិតពីពាក្យ "យើង" ពួកគេគិតថា "ក្រុមការងារ" ពួកគេយល់ពីការងាររបស់គេ ក្នុងការបង្កើតមុខងាររបស់ក្រុម។ ពួកគេទទួលខុសត្រូវដោយមិនគេចវេស ប៉ុន្តែពាក្យ "យើង" នេះពោពេញដោយកិតិ្តយសថ្លៃថ្លា។ នេះគឺជាការបង្កើតជំនឿទុកចិត្ត ជម្រុញឲ្យអ្នកធ្វើកិច្ចការបានជោគជ័យ។ (Peter F. Drocker)
៥៤. ភាពជាអ្នកដឹកនាំពិតប្រាកដ គឺជាមនុស្សដែលអ្នកដទៃរីករាយ និងជឿជាក់ក្នុងការដើរតាម។ (John C. Maxwell)
៥៥. អ្នកអាចបាត់បង់លុយ អ្នកអាចបាត់បង់មិត្តភក្ដិ អ្នកអាចបាត់បង់ការងារ ហើយអ្នកក៏អាចបាក់បែកស្នេហាចំណងអាពាហ៍ពិពាហ៍ តែអ្នកនៅតែអាចរកបានវិញ ខណៈដែលអ្នកនៅតែរក្សាសេចក្ដីសង្ឃឹម និងមិនបាក់ទឹកចិត្ត។ (John Paul Warren)
៥៦. អ្នកបានធ្វើអ្វី ដែលបេះដូងអ្នកប្រាប់អ្នកឲ្យធ្វើ។ ខួរក្បាលបញ្ជាគឺជា អ្វីដែលមេដឹកនាំទាំងឡាយធ្វើ មិនមែនអ្នកគាំទ្រធ្វើទេ។ (Tonya Hurley)
៥៧. មិនមានសេចក្ដីក្លាហានទេ នោះច្បាស់ជាគ្មានប្រវត្តិណាគេកត់ត្រាទុកទេ។ (Chris Brady)
៥៨. មេដឹកនាំមិនមែនជាបុគ្គល ដែលបង្ខំអ្នកដទៃ ធ្វើឲ្យខ្លួនឯងខ្លាំងនោះទេ។ មេដឹកនាំម្នាក់គឺជាបុគ្គល ដែលពេញចិត្តក្នុងការផ្ដល់ នូវថាមភាពរបស់គាត់ ទៅឲ្យអ្នកដទៃ ដូច្នេះពួកគេនឹងមានភាពរឹងមាំគ្រប់គ្រាន់ក្រោកឈរដោយខ្លួនឯង។(Beth Revis)
៥៩. ប្រសិនបើមនុស្សខ្វាក់ដឹកនាំមនុស្សខ្វាក់។ ពួកគេទាំងពីរនឹងធ្លាក់ក្នុងប្រឡាយ។ (Anonymous)
៦០. ការស្រមៃនឹកដល់កន្លែងមួយ ដែលមនុស្សជ្រើសរើស ដើម្បីនាំនូវថាមពល មហិច្ឆិតា និងឥរិយាបថមានជារៀងរាល់ថ្ងៃ។ (Stephen C. Lundin)
៦១. ភាពជាអ្នកដឹកនាំក្លៀវក្លា មិនមែនគិតពីមុខតំណែងទេ។ (Donald McGannon)
៦២. មេដឹកនាំពិតប្រាកដម្នាក់ ដឹងថា ភាពជាអ្នកដឹកនាំ គឺមិនសំដៅលើពួកគេទេ គឺសំដៅទៅលើប្រជាជនដែលពួកគេបម្រើ។ ភាពជាមេដឹកនាំមិនមែនជាការលើកតម្កើងខ្លួនឯងថាអស្ចារ្យទេ ប៉ុន្តែជាការជ្រោងប្រជាជនខ្ពស់ឡើង។ (Sheri L Dew)
៦៣. ពិភពលោក គឺពេញដោយមនុស្ស ដែលចង់តែភាពត្រូវ នៅពេលដែលអ្នកអាថ៌កំបាំងនៃកម្លាំងរបស់បុគ្គល និងផ្លូវដែលគាត់ដើរទៅកាន់កិត្តិយសពិតប្រាកដ គឺសមត្ថភាពរបស់គាត់ ដែលហ៊ានសារភាពកំហុស នៅពេលដែលគាត់បរាជ័យ។ អាទិទេពចង់បំពេញឲ្យព្រះវិហារ ជាមួយមនុស្ស​ដែលអាចនិយាយថា ពួកគេធ្វើខុស នៅពេលដែលពួកគេខុស។ មនុស្សម្នាក់ពេញចិត្តដាក់ខ្លួន មុខព្រះជាម្ចាស់ និងគ្រួសាររបស់គាត់ ហើយនិយាយថា "ខ្ញុំខុសហើយ" ដើម្បីឲ្យគ្រួសាររបស់គាត់ មានទំនុកចិត្តចំពោះគាត់ និងយល់ព្រមតាមគាត់បន្ថែមទៀត។ ប្រសិនបើគាត់ដឹងកំហុសរបស់ខ្លួន ឬសារភាពកំហុស។ ពួកគាត់កាន់តែមានជំនឿលើគាត់ និងចាត់ទុកគាត់ជាអ្នកដឹកនាំរបស់ពួកគេ។ (Jim Anderson)
៦៤. ឧត្តមសេនីយ៍ម្នាក់ មិនដែលបង្ហាញភាពអស់សង្ឃឹមទេ គាត់នៅតែបណ្ដុះនូវជំនឿជឿជាក់ចំពោះកងទ័ពរបស់គាត់។ គាត់ដឹកនាំទាហានឲ្យឆ្ពោះទៅមុខ បើទោះបីជាស្ថិតក្នុងមាត់រណ្ដៅមរណៈក៏ដោយ។ (Rick Riordan)
៦៥. សិល្បៈនៃភាពជាអ្នកដឹកនាំ គឺការនិយាយថា "អូខេ" ហើយមិននិយាយពាក្យ "យ៉ែស" ឡើយ។ ព្រោះវាជាការងាយស្រួល ក្នុងការនិយាយពាក្យ "យ៉ែស"។ (Tony Blair)
៦៦. សត្រូវដ៏ធំរបស់អ្នក គឺខ្វះការយល់ដឹង និងការសន្មតិជាមុន។ (LTG Christianson)
៦៧. ខ្ញុំមិនអាចផ្ដល់ឲ្យអ្នកនូវរូបមន្ត នៃភាពជោគជ័យបានទេ ប៉ុន្តែខ្ញុំអាចផ្ដល់ឲ្យអ្នកនូវរូបមន្ត ពេលអ្នកជួបបរាជ័យនោះគឺ ការព្យាយាមដែលនាំឲ្យមនុស្សគ្រប់គ្នារីករាយ។ (Herbert Bayard Swope)
៦៨. គេនឹងធ្វើដើម្បីអ្នក ប៉ុន្តែមិនមែនដើម្បីខ្ញុំទេ ខ្ញុំត្រូវតែមានមនុស្សរបស់ខ្ញុំ។ (Abraham Lincoln)
៦៩. ក្នុងឋានៈជាមេដឹកនាំម្នាក់ បើទោះបីជាសុនខរបស់អ្នកក៏ដោយ ក៏អ្នកនៅតែឲ្យអំណាចវាគ្របលើអ្នកដទៃដែរ។ ដូច្នេះសូមអ្នកចាប់ផ្តើមបង្ហាត់វាឲ្យកាន់តែល្អឡើង៕ (Joyce Meyer) [edit]
(ទស្សនៈដកស្រង់)

Thank for your share

Thursday, September 15, 2016

ការិយាល័យប្រឆាំងការជួញដូរមនុស្សអោយអ្នកប្រើប្រាស់ទូរស័ព្ទប្រុង ប្រយ័ត្នចំពោះលេខទូរស័ព្ទហៅចូលទាំងនេះ

ការិយាល័យប្រឆាំងការជួញដូរមនុស្សអោយអ្នកប្រើប្រាស់ទូរស័ព្ទប្រុង
ប្រយ័ត្នចំពោះលេខទូរស័ព្ទហៅចូលទាំងនេះ

..........................................................

សូមអាននិងត្រូវប្រុងប្រយ័ត្ន !!! សូមចែករំលែកព័ត៌មាននេះទៅ ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក។ មានមនុស្សជាច្រើនត្រូវបានទទួល ការហៅទូរស័ព្ទពី +37560260528 +37127913091 +37178565072 +56322553736 +37052529259 +255901130460 ឬលេខណាមួយ ដែលចាប់ផ្តើមពី +375, +371, +381។ នេះបើតាមបណ្តាញ សង្គមផ្លូវការ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ។

ទូរស័័ព្ទយើងពេលទទូលលេខនេះ គឺរោទ៍តែមួយដងប៉ុណ្ណោះ ហើយវានឹងបិទទៅវិញ។ ដូចនេះប្រសិនបើអ្នកហៅទៅកាន់លេខ ទាំងនេះវិញ លោកអ្នកនឹងត្រូវបង់សេវា $ 15 - $ 30 ។ ពួកគេអាច ចម្លងបញ្ជីទំនាក់ទំនងរបស់អ្នកនៅក្នុងរយះពេលត្រឹមតែ3វិនាទី ។ ប្រសិនបើអ្នកមានលម្អិតធនាគារឬកាតឥណទាននៅក្នុងទូរស័ព្ទរបស់អ្នកពួកគេអាចចម្លងផងដែរ! លេខទាំងនេះគឺមកពីប្រទេសបេឡារុស +375 អាហ្វហ្គានីស្ថានកូដ+371, Lativa, +381 កូដសម្រាប់ប្រទេសស៊ែប៊ី +563 កូដសម្រាប់ Valparaiso +370 កូដសម្រាប់ Vilnius +255 កូដសម្រាប់តង់ហ្សានី។

ការហៅទូរស័ព្ទទាំងនេះប្រហែលអាចមកពីពួកISIS។ សូមកុំឆ្លើយឬcall ត្រឡប់ទៅវិញ។ សូមចែករំលែកពត៍មាននេះជាមួយមិត្តភក្តិនិង ក្រុមគ្រួសាររបស់អ្នក។ មួយវិញទៀតប្រសិនបើនរណាខ្លះសុំឱ្យអ្នកចុច #09 រឺ #90 សូមកុំចុចលេខនេះអោយសោះ។ នេះជាល្បិចថ្មីរបស់ដ៏ ពេញនិយមបំផុតរបស់ពូកភេវរករ ទៅលើអ្នកមិនដឹងអី ។ពួកភេវរករ បានប្រើប្រាស់ឧបករណ៍មួយគឺថានៅពេលដែលអ្នកចុច # 09 រឺ 90# ពួកគេអាចចូលដំណើរការស៊ីមកាតរបស់អ្នកនិងធ្វើឱ្យការហៅទូរស័ព្ទរបស់ពូកគេគឺជាការចំណាយរបស់អ្នក។

បញ្ជូនសារនេះទៅមិត្តភក្តិជាច្រើនអោយ ត្រូវប្រុងប្រយ័ត្នក្នុងការ ទទួលទូរសព្ទ័ដែលមិនស្គាល់ដូចខាងលើ។ ពត៍មាននេះបានទូរទស្សន៍ របស់សិង្ហបុរីបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋពួកគេទាំងអស់ដើម្បីជូនដំណឹងទៅឱ្យប្រុងជើងការហើយប្រុងប្រយ័ត្ន។
ប្រទេសជាតិនីមួយៗតែងមាន​​អក្សរសាស្ត្ររៀងៗខ្លួន​​​ ​ដោយ​​ខំ​​លើកតម្កើងអក្សរសាស្ត្រជាតិ​​​ឲ្យមានភាពល្បីរន្ទឺក្នុង​​ឆាក​អន្តរ​ជាតិ និងឲ្យ​មាននិរន្តរភាព។ ស្របគ្នានេះដែរកម្ពុជា​​ជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ ភាសា អក្សរ យ៉ាងត្រចះត្រចង់ក្នុងឆាកអន្តរជាតិ​ និងមានអក្សរសាស្ត្រ​យ៉ាងចំណាស់នៅក្នុងអាស៊ីអាគ្នេយ៍​​ ​ប៉ុន្ដែផ្ទុយទៅវិញ​​ និស្សិតដែល​សិក្សាជំនាញ​នេះភាគ​​ច្រើន​តែងលើកឡើង​ត​ៗគ្នា​​​​ថា មិនសូវមាន​ទីផ្សារការងារ​ មិនសូវមានអ្នក​​ឲ្យតម្លៃ​​ និងមិនសូវត្រូវប៉ាន់ជាដើម។ ម្យ៉ាងទៀតសោត និស្សិត​ដែលរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរទាំងនោះក៏ត្រូវគេមើលឃើញដែរថា ​ក្រៅតែ​ពី​ប្រឡង​ចូល​ក្រប​ខណ្ឌ​ក្រសួង​អប់រំ យុវជន និងកីឡា ធ្វើ​ជាគ្រូបង្រៀនហើយនោះ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកនេះភាគច្រើន គឺធ្វើការខុសជំនាញ ដូច្នេះហើយ​ទើបមានភាគរយតិចបំផុតនៃការសិក្សារបស់និស្សិត​ចំពោះផ្នែកនេះនៅតាមមហាវិទ្យាល័យ​​នីមួយ​ៗ​​។ ជុំវិញនឹងបញ្ហាលើកឡើងនេះ​ លោក ធា សុកម៉េង ដែល​​ជាសាស្ត្រា​​ចារ្យនិងជាប្រធានដេប៉ាតឺម៉ង់ អក្សរសាស្ត្រខ្មែរ នៃ​សាកល​​វិទ្យា​ល័យភូមិន្ទភ្នំពេញ ​បានប្រាប់ ឌិ អ៊ីនធ័រ​ខន រ៉ូស្ទ័រ ថា៖ “​​ទស្សនៈនេះ​អាច​​ត្រូវខ្លះៗ​ដែរ ព្រោះ​​បច្ចុប្បន្ននេះមុខវិជ្ជាដែលឆ្លើយតបទៅនឹងការងារ​​ទីផ្សារភាគច្រើនមាន​ផ្នែក​ជំនួញ ធនាគារ សេដ្ឋកិច្ច និង​អាជីវកម្មជាដើម​។​ ដូច្នេះគេតម្រូវកា​រ​​មុខវិជ្ជា និងភាសា​​ដែលឆ្លើយតបទៅនឹងទីផ្សារគេ​ ដូចជា​​​ភាសាចិន និងភាសាអង់គ្លេស ​​ព្រោះសេដ្ឋកិច្ចប្រទេស​កម្ពុជា​​​​ស្ថិតនៅក្រោមចំណុះសេដ្ឋកិច្ច​ និងការ​វិនិយោគ​ពីបរទេស​ គឺតម្រូវឲ្យមាន​អ្នកចេះភាសា​​ និងចេះ​មុខជំនាញ​នៃ​ក្រុមហ៊ុនគេ ដូច្នេះទើប​គេមិនសូវត្រូវការមុខវិជ្ជាអក្សរសាស្ត្រ​ខ្មែរ​“។ លោកសាស្ត្រាចារ្យរូបនេះបានសង្កត់ធ្ងន់ថា៖ “មុខវិជ្ជា​អក្សរសាស្ត្រខ្មែរ បើ​​គិតឲ្យបានវែងឆ្ងាយ​គឺមាន​​​សារៈ​សំខាន់យ៉ាងធំធេង​ ព្រោះជាអត្តសញ្ញាណជាតិមួយ​ដែលផ្ដល់នូវចំណេះ​ដឹងដល់កូនខ្មែរផ្នែកភាសាជាតិ អក្សរសាស្ត្រ ព្រោះបើវប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន​។​ជាក់ស្ដែងនៅពេល​បញ្ចប់បរិញ្ញា​​បត្រ​ផ្នែកនេះ និស្សិតក៏អាចប្រឡងចូលក្របខណ្ឌក្រសួងដើម្បីធ្វើជាសាស្ត្រាចារ្យ ​​ប្រឡងចូលមន្ទីរ និង​ក្រសួងពាក់ព័ន្ធ​ គឺ​ភាគ​ច្រើនជាការងារ​រដ្ឋ​។​ បើនិយាយពី​អក្សរសាស្ត្រ​ខ្មែរ​សម័យដើម គឺគេឲ្យតម្លៃខ្លាំងទៅ​លើអ្នកសិក្សា​មុខ​វិជ្ជានេះ​ ព្រោះមានចំណេះដឹងទូលំទូលាយ ងាយស្រួល​ប្រកបមុខរបរ​ផ្សេងៗក្នុងសង្គម តួយ៉ាងធ្វើជាគ្រូ​អ្នកនិពន្ធ អ្នកសា​ព័ត៌មាន ​​​​អ្នកអភិប្រាយ ស្មៀន ការទូត ឬអ្នកនយោបាយជាដើម។ ពោលប្រភព​អ្នកនយោបាយភាគច្រើនគឺចេញមកពីអក្សរសាស្ត្រនេះ​ឯង​ ព្រោះ​​ជាប្រភេទមុខវិជ្ជាដែលបណ្ដុះឲ្យមានគំនិត​​​មូលដ្ឋានទូលំទូលាយ ​ពូកែវិភាគ មាន​​ទ្រឹស្ដីល្អ និងចក្ខុវិស័យវែងឆ្ងាយ​”​​។ ​​​ ​ ប្រធានដេប៉ាតឺម៉ង់រូបនេះបញ្ជាក់បន្ថែមថា៖ “​ចំពោះអ្នកដែលលើកឡើងថា មុខវិជ្ជានេះមិនសូវមានតម្លៃ នោះក៏ព្រោះតែមិនយល់ពីតម្លៃនៃមុខវិជ្ជានេះ មិនយល់ពីតម្លៃនៃចំណេះជំនាញផ្នែកនេះ ឬអាចនិយាយបានថា មកពីគាត់​​​មើលឃើញ​​​ខ្លី ​និងមិនបាន​គិតឲ្យបានវែងឆ្ងាយជាដើម។ ​​ឧបមាថាជាងដែក គឺគេយល់​ពីតម្លៃរបស់ដែក ប៉ុន្តែអ្នកដែលមិនមែនជា​ជាង​ដែក គឺមិនយល់ពីតម្លៃនៃ​ដែកនោះឡើយ ហើយក៏រឹតតែមិនដឹងថាដែកនោះយកទៅច្នៃធ្វើអ្វីទៀតបានដែរ​។ ក៏ដូចគ្នា ដែរ ចំពោះអ្នកដែលគ្រាន់តែប្រាថ្នារៀនយកសញ្ញាបត្រផ្នែកនេះ​ នោះច្បាស់ជាពុំយល់ពីតម្លៃពិតនៃមុខវិជ្ជានេះទេ ហើយក៏ពិតជាពិបាករកការងារធ្វើដែរ ព្រោះមិនយល់ពីខ្លឹម ឬប្រយោជន៍ដែលកើតចេញពីអ្វីដែលខ្លួនបានរៀន”។ ស្រដៀងគ្នា​នេះដែរ លោក ហួន សុខហៀង ជានិស្សិតបញ្ចប់​ថ្នាក់​​បរិញ្ញា​បត្រ​អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ បានលើកឡើងថា៖ “មូលហេតុដែលជ្រើសរើសយកមុ​ខ​​​វិជ្ជានេះ ពីព្រោះជាមុខវិជ្ជាមួយដែលខ្លួនស្រឡាញ់ និងចូលចិត្ត។​ ​ពេលចូលរៀន​នៅថ្នាក់មហាវិទ្យាល័យ​​​​បានពាក់កណ្ដាល​​គិតថា ​មុខវិជ្ជាអក្សរសាស្ត្រខ្មែរ ជាមុខ​វិជ្ជាដែលពិបាក​រកការ​ងារធ្វើ ដូច្នេះគិតថា​​បើ​​ថយក្រោយមិនកើតទេ ត្រូវតែបណ្ដុះចិត្តខ្លួនឯង​​ឲ្យស្រឡាញ់ និងចូលចិត្ត​មុខវិជ្ជាហ្នឹង​ ​ហើយខំរៀន និងស្រាវជ្រាវ ចំណុចទាំងនេះធ្វើឲ្យ​ខ្ញុំរៀន មុខវិជ្ជា​អក្សរសាស្ត្រកាន់តែពូកែ​ លុះនៅ​​ពេលចេះ​​ច្បាស់ទើបដឹងថា​មិនខ្វះ​ការងារធ្វើឡើយ​ ហើយទីផ្សារការងារនៃមុខវិជ្ជានេះ មិនជាចង្អៀលនោះទេ“។ សុខហៀង បន្ថែមទៀតថា៖ “មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ ជាមុខវិជ្ជាមួយដែលស្រួល​​រកប្រាក់ចំណូល​ និងមាន​ទីផ្សារយ៉ាងទូលំទូ​លាយបើចេះ​​ច្បាស់ ព្រោះក្រៅពីប្រឡង​ចូលក្របខណ្ឌរដ្ឋធ្វើជាគ្រូបង្រៀន ក៏អាច​បង្រៀន​​នៅតាមសាលាអន្តរជាតិ ​​ធ្វើជាអ្នកចងក្រងសៀវភៅ ​​ធ្វើជាអ្នកដឹក​នាំ​​ក្រុមការងារ ធ្វើជាអ្នកស្រាវជ្រាវ ឬ​​ធ្វើជាអ្នកបង្ហាត់បង្ហាញនៃ​ផ្នែកវប្បធម៌ដល់ជនបរទេស ​បង្រៀនភាសាខ្មែរដល់ជនបរទេស និងពិសេសធ្វើជាអ្នកបកប្រែជាដើម ពោលជំនាញនេះកំពុងមានប្រជាប្រិយសម្បើមណាស់នាពេលបច្ចុប្បន្ន”។​ សូមជម្រាបជូនថា អ្នកជំនាញផ្នែកនេះផ្ដល់ជាយោបល់ថា បើគិតមិនបានស៊ីជម្រៅ នោះច្បាស់ណាស់នឹងថា មុខ​​វិជ្ជាអក្សរសាស្ត្រខ្មែរមិនសូវត្រូវប៉ាន និងគ្មាន​​ទីផ្សារក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នទេ ប៉ុន្តែ​បើសម្លឹងមើលឲ្យបានវែងឆ្ងាយនោះ គឺមិនដូចជាអ្វីដែលគេបានលើកឡើងនោះឡើយ។ ម្យ៉ាងដើម្បី​ឲ្យមហាជនយល់ពីតម្លៃនៃមុខវិជ្ជានេះ អ្នកជំនាញបានស្នើដល់ក្រសួងដែលពាក់ព័ន្ធ រាជរដ្ឋាភិបាល គួរតែបន្ថែមការលើកទឹកចិត្ត បង្កើនការផ្សព្វផ្សាយ ​និងលើកតម្កើង​ឲ្យទូលំទូលាយ នោះទើប​​គេយល់ពីតម្លៃច្បាស់៕​ អត្ថបទ៖ ហង្ស ពណ្ណរាយ ផ្សាយថ្ងៃទី១២ កញ្ញា ២០១៦ ​
Mid-Autumn Festival is a national Chinese holiday, but traditions change depending on where you go. Let's look at some of the many customs that make this festival special all around China, and we can learn some awesome new vocabulary at the same time. And if you haven't already signed up for a FREE face-to-face Chinese proficiency assessment with eChineseLearning, you should! It's our holiday gift to you. Just send us a message here on Facebook with your name, location, email address and phone number. We look forward to meeting you!

ប្អូនស្រីម្នាក់ដែលប្រលងជាប់និទ្ទេសA​ ហើយមានឳពុកកំពុងឈឺធ្ងន់បាននាំយកអំណោយនឹងម៉ូតូអាសង់ថ្មីមួយគ្រឿងពីលោកឧកញ៉ា ទៀ វិចិត្រ

ប្អូនស្រីម្នាក់ដែលប្រលងជាប់និទ្ទេសA​ ហើយមានឳពុកកំពុងឈឺធ្ងន់បាននាំយកអំណោយនឹងម៉ូតូអាសង់ថ្មីមួយគ្រឿងពីលោកឧកញ៉ា ទៀ វិចិត្រ

ខេត្តព្រះសីហនុៈ រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកអំណោយនឹងម៉ូតូអាសង់ថ្មីមួយគ្រឿងរួមទាំងថវិការ ទៅលើកទឹកចិត្តដល់ប្អូនស្រីម្នាក់ដែលប្រលងជាប់និទ្ទេសAហើយដែលមានឳពុកកំពុងឈឺធ្ងន់ផងនោះ ដែលរស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់មកលោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំឳពុកប្អូនស្រីមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ តែងតែបានចូលរួមជួយក្នុងសង្គមយ៉ាងច្រើន ទៅលើពលរដ្ឋក្រីក្រ ចាស់ជរានេះជាដើម៕

ស្រលាញ់ប៉ាខ្លាំងណាស់

ទោះបី ប៉ាជាអ្នកបោសសំរាម តាមផ្សារ
ទោះបី ប៉ាត្រូវបានអ្នកខ្លះមិនប្តល់តំលៃ ឬមើលងាយ
ទោះបី ប៉ាជានឿយហត់លំបាកបែបណា
ទោះបី ប៉ាឈឺ ប៉ាអស់កម្លាំង
ទោះបី ជាប៉ា ត្រូវខ្ចីបុលគេ

តែប៉ា នៅតែញញឹម ដាក់កូន
តែប៉ា នៅតែជាប៉ាល្អរបស់កូន
តែប៉ា នៅតែតស៊ូអោយកូនទៅរៀននិងគេ
តែប៉ា នៅតែជាវិរះបរុស របស់កូន

កូនចង់ស្រែកអោយខ្លាំង ប្រាប់ពិភពលោក អោយដឹងថា កូនម្នាក់នេះ
ស្រលាញ់ប៉ាខ្លាំងណាស់ <3

ចុច Like and Share ប្រសិនបើ អ្នកស្រលាញ់ប៉ា

Source: Facebook

Wednesday, September 14, 2016

អ្នកត្រូវគិតអោយច្បាស់មុននឹងអ្នកធ្វើអ្វីមួយ

អ្នកត្រូវគិតអោយច្បាស់មុននឹងអ្នកធ្វើអ្វីមួយ😊
ហើយត្រូវចាំថាបើអ្នកបកក្រោយរឿងដែលអ្នកគិតក៏វាមិនអាចគិតដែរ😊
អ្នកល្មមដឹងខ្លួនហើយអ្នកធ្វើបែបនេះធ្វើឲគេមើលងាយហើយ😣
ត្រូវជ្រើសមនុស្សដែលខ្វល់ពីអ្នក😣
ត្រូវដឹងថាគេស្រលាញ់អ្នកប៉ុណ្ណា?😣គេឈឺដោយសារនាក់យ៉ាងណា😣
Choose the best person that take care you😊
RA💙

ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ ពីក្រុមក្មេងតូចៗ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹក តាមរយៈបណ្តាញសង្គមហ្វេសប៊ុក

បាត់ដំបង៖ ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ ពីក្រុមក្មេងតូចៗ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹក តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុចចូលមើលវីដេអូរបស់ពួកគេ ១លានដងឯណោះ។ចង់ដឹងមែនទេថា ពួកគេមានសមត្ថភាពពិសេសត្រង់ណាខ្លះ ខុសពីក្មេងដទៃ? ហើយក្រោយពីពួកគេ បានល្បីរួចមក តើពួកគេទទួលបានការងារអ្វីខ្លះ?កុំឲ្យរង់ចាំយូរ ខ្មែរឡូតនឹងស្រាយចម្ងល់ប្រិយមិត្តនៅក្នុងថ្ងៃនេះតែម្តង ដោយសាកសួរផ្ទាល់ជាមួយនឹងពូបង្កើតរបស់ក្រុមក្មេងៗ។ជួបជាមួយនឹង លោក រតនះ វិបុល ជាពូបង្កើតរបស់ក្រុមក្មេងៗ រស់នៅខេត្តបាត់ដំបង បាននិយាយប្រាប់ខ្មែរឡូតថា "សព្វថ្ងៃនេះ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះខ្ញុំផ្ទាល់Rathanak Vibol ត្រូវបានល្បីល្បាញខ្លាំង ក្នុងគ្រប់ស្រទាប់មនុស្ស មិនថាចាស់ រឺក្មេង ដែលមានចំនួនអ្នកចុចមើលវីដេអូដ៏ច្រើនលើសលប់។ តាមការពិតទៅ ពីដំបូង ខ្ញុំក៏មិននឹកស្មានថា វីដេអូរបស់ខ្ញុំដែលបានបង្កើតនេះ ទទួលបានការចាប់អារម្មណ៍ដល់ម្លឹងសោះ ដែលមានអ្នកចុចមើល ខ្ទង់ម៉ឺនឯណោះ ហើយបើអ្នកចែករំឡែកក៏ច្រើនផងដែរ។ បើតាមខ្ញុំចាំ វីដេអូដំបូង ដែលខ្ញុំបានធ្វើ ដូចជាធ្វើទាក់ទងនឹង ពាក្យសម្តីមួយដែលគេតែងនិយាយថា “អត់ខ្វល់សំខាន់អូនស្អាត” ហើយវីដេអូនោះ ដូចជាថ្មីៗនេះដែរទេ ប្រហែលជាខែមេសា ឆ្នាំ២០១៦"។ក្នុងនោះ លោក វិបុល បានបន្តថា "ក្រោយពីខ្ញុំដឹងថា វីដេអូរបស់ខ្ញុំទទួលបានការចាប់អារម្មណ៍ខ្លាំងរួចមក ខ្ញុំក៏ព្យាយាមដឹកនាំសាច់រឿងខ្លីៗ ស្តីការអប់រំ ចំណេះដឹង សុខភាព បរិស្ថាន ការចេះស្រលាញ់ខ្មែរដូចគ្នា កំប្លែងជាបន្តបន្ទាប់ផងដែរ។ ហើយអ្វីដែលខ្ញុំពេញចិត្តបំផុតនោះ គឺក្មួយខ្ញុំទាំង៥នាក់នេះ ហាក់ដូចជា មានទេពកោសល្យក្នុងការសម្តែងពិតៗ ជាមួយនឹងការដាក់អារម្មណ៍ មនោសញ្ចេតនា ពាក្យសម្តីក្នុងការនិយាយ ដែលខ្ញុំមិនបាច់ហត់មាត់ ក្នុងការប្រាប់ច្រើនដង គ្រាន់តែមុនពេលថត ប្រាប់ថាចង់ថតវីដេអូនិយាយពីអ្វី គឺពូកគេអាចថតបាន ដោយគ្មានការត្រៀមប៉ារ៉ូល រឺហាត់លើកដាក់សំលេងអ្វីនោះទេ។ ចំនុចនេះ គឺខ្ញុំពិតជាស្ងើចសរសើរ លើពួកគេណាស់ ព្រោះថាតារាភាគច្រើន ក៏ត្រូវការចាំប៉ារ៉ូល និងសមកាយវិការដើម្បី ចូលគ្នាជាមួយនឹងសាច់រឿងដែរ តែសម្រាប់ក្មួយៗរបស់ខ្ញុំវិញវ័យមិនទាន់១៦ឆ្នាំផង អាចសម្តែងបានគ្រប់សាច់រឿង ដោយមិនពិបាក។សម្រាប់ក្មេងៗទាំង៥នាក់នេះ មានឈ្មោះដូចជា មីនា តុង កាន់យ៉ា ការ៉ែត និងអាទី (ក្មេងស្រីតូចជាងគេ) ពូកគេសុទ្ធតែនៅក្នុងវ័យសិក្សាទាំងអស់នោះទេ ហើយការថតវីដេអូខ្លីៗនេះ ក៏មិនប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេផងដែរ ព្រោះថាខែនេះ ជាវិស្សមកាល ដែលមានរយៈពេលទៅដល់៣ខែឯណោះ ដូច្នេះខ្ញុំឆ្លៀតពេលនេះ ថតវីដេអូឲ្យបានច្រើន ហើយពេលដល់ពេល ពួកគេចូលរៀនវិញ ខ្ញុំក៏មិនដែលរំខានការសិក្សាពួកគេឡើយ"។ដោយសារតែសមត្ថភាពក្នុងការសម្តែងរបស់ក្មួយៗរបស់ខ្ញុំ បានធ្វើឲ្យគ្រប់គ្នា ស្គាល់ពួកគេច្បាស់តែម្តង សូម្បីតែនៅក្រៅ ក៏មានមហាជនទាំងក្មេង ទាំងចាស់ បានស្រែកហៅពួកគេផងដែរ ដែលហៅថា(ក្មេងៗតារាហ្វេសប៊ុកនោះតើ)។ មិនតែប៉ុណ្ណោះ ក៏មានបណ្តាផលិតផលនានា ផលិតកម្មដូចជា ហង្សមាស ផលិតកម្មថោន ស្ថានីយ៍ទូរទស្សន៍បាយ័ន បានហៅក្មួយៗខ្ញុំ ទៅថតជាលក្ខណៈក្រុមតែម្តង។ ហើយថ្មីៗនេះដែរ ខ្ញុំក៏បានទទួលពាក្យ ពីផលិតកម្មមួយ ដែលនឹងអញ្ជើញក្មួយៗខ្ញុំទៅថតខ្សែភាពយន្តតែម្តង តែមិនទាន់ដឹងថាចំណងជើងអ្វីនោះទេ។ក្នុងនោះដែរ ក្រុមផលិតករ ភាគច្រើន ក៏បានពោលពាក្យសរសើរ លើពួកគេពេញមាត់ៗ ថាមានសមត្ថភាពក្នុងការសម្តែងបានខ្ពស់ មិនចាញ់តារាអាជីពនោះទេ ហើយក្រុមផលិតករ បានបន្តថា បើក្រុមក្មេងៗ បានបណ្តុះបណ្តាលលើផ្នែកសម្តែងជាងនេះបន្តិច ពួកគេរឹតតែខ្លាំងជាងនេះទៅទៀត ព្រោះថាពេលនេះ ពួកគេមានដុងពីកំណើតស្រាប់"។ជាពិសេស លោក រតនះ វិបុល បានបង្ហើបប្រាប់ថា ក្មួយៗរបស់លោក អាចរកចំណូលក្នុងមួយខែៗ ជាង១ពាន់ដុល្លារឯណោះ លើការផ្សព្វផ្សាយផលិតផល ឡេលាបស្បែក គ្រឿងសង្ហារឹម ហាងពូកខ្នើយ និងថតវីដេអូចម្រៀងឲ្យផលិតកម្មនានាជាច្រើន។លោក រតនះ វិបុល បានបន្តថា "អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាងនេះ គឺមានបងប្អូនជាច្រើននាក់ ពេញចិត្តនូវស្នាដៃរបស់ខ្ញុំ ដែលអាចផលិតវីដេអូខ្លីៗបានយ៉ាងល្អបែបនេះ។ ក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំក៏បានជួបផលិតករអាមេរិកម្នាក់ ដែលរូបគាត់ក៏ធ្លាប់បានមើលស្នាដៃខ្ញុំ ថែមទាំងបានកោតសរសើរថាចេះ តាក់តែងសាច់រឿង បែបន័យអប់រំផង និងន័យកំប្លែង ដែលធ្វើឲ្យអ្នកទស្សនាមិនធុញទ្រាន់។ ហើយផលិតករ ដែលខ្ញុំបាននិយាយរៀបរាប់ខាងលើ គឺរូបលោក ក៏ជាអ្នកដឹកនាំរឿងខ្លីៗ ឲ្យក្មេងៗ សម្តែងផងដែរ ដែលទទួលបានការគាំទ្រ និងលើកស្ទួយយ៉ាងខ្លាំង នៅឯប្រទេសអាមេរិក។ ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ក្មួយៗទាំង៥នាក់របស់ខ្ញុំ នឹងអាចធ្វើឲ្យពិភពលោកមើលឃើញ ពីទេពកោសល្យរបស់ពួកគេបាន តាមរយៈវីដេអូអប់រំខ្លីៗ"។ជាចុងក្រោយ លោក រតនះ វិបុល ក៏ថ្លែងអំណរគុណទៅដល់បងប្អូនទាំងអស់គ្នា ដែលនិយមទស្សនា និងគាំទ្រ វីដេអូខ្លីៗដែលរូបលោកបានធ្វើឡើងៗ ហើយលោក នឹងព្យាយាមបង្កើតវីដេអូជាច្រើនទៀត ទុកចែកជូនបងប្អូនទស្សនា ដើម្បីទុកជាការដាស់តឿន អប់រំ និងការកំសាន្តផងដែរ៕

Tuesday, September 13, 2016

នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូប

ជនជាតិអាមេរិកគេស្គាល់ឈ្មោះនិងប្រវត្តិប្រធានាធិបតីទាំង៤៤រូបរបស់គេតាំងតែពីក្មេង។ប៉ុន្តែជនជាតិយើងវិញ មានអ្នកខ្លះពាក់កណ្ដាលជីវិតទៅហើយក៏មិនទាន់ដឹងដែរ កុំថាឡើយក្មេង។និយាយតាមត្រង់ទៅ មុនពេលដែលខ្ញុំអានសៀវភៅ"នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូបជានរណា?" ខ្ញុំមិនដឹងថានាយករដ្ឋមន្រ្តីខ្មែរជាអ្នកណាអ្នកណីខ្លះទេ។ដូច្នេះហើយទើបខ្ញុំបានកំណត់ឱ្យខ្លួនឯងថា ខ្ញុំនឹងធ្វើឱ្យប្រជាជនយើងស្គាល់នាយករដ្ឋមន្រ្តីទាំងអស់របស់ខ្លួនទាំងអស់ មិនឱ្យចាញ់សាសន៍ដទៃនោះទេ។មកដល់ពេលនេះខ្ញុំធ្វើបានមែន។
សូមមេត្តាជួយចូលចិត្តនិងចែករំលែកដើម្បីឱ្យជនជាតិខ្មែរទាំងអស់បានស្គាល់អ្នកដឹកនាំប្រទេសខ្លួនទាំងអស់ផង។ការខិតខំប្រឹងប្រែងរបស់យើងខ្ញុំនេះ គឺមិនទទួលបានកម្រៃសូម្បីមួយរៀលសោះឡើយ។សូមមេត្តារិះគន់ដោយសុជីវធម៌ គុណធម៌ និងយុត្តិធម៌។
(បញ្ជាក់ៈព័ត៌មានលម្អិតរបស់នាយករដ្ឋមន្រ្តីខ្មែរម្នាក់ៗគឺនៅពីក្រោមរូបនីមួយៗ។)
#គ្រូបង្រៀនជីវិត