Sunday, October 9, 2016

គ្រាន់តែជាការដាស់តឿនសតិអារម្មណ៍ :)

តម្លៃ
***
ជូកឺលៀង មិនដែលសួរលីវប៉ីឡើយថា ហេតុអ្វីផ្លែព្រួញយើងមានតិច ?
គួនអ៊ី មិនដែលសួរលីវប៉ីឡើយថាហេតុអ្វីទាហានយើងមានតិច ?
ចាងហ្វី មិនដែលសួរលីវប៉ីឡើយថាពេលដែលសត្រូវមកវាយឆ្មក់តើយើងត្រូវធ្វើយ៉ាងម៉េច ?

ដោយសារតែហេតុនេះទើបមាន
ទូកចំបើងខ្ចីផ្លែព្រួញឆាវឆាវ
ការសំលាប់មេទ័ពយាមច្រកទ្វាក្រុងឆាវឆាវអស់៦នាក់
សំរែកប្រវត្តិសាស្ត្រនៅទន្លេជាំងសៀ ធ្វើអោយឆាវឆាវភ័យដកទ័ព

ដូចនេះប្រសិនបើគ្រប់យ៉ាងបានរៀបចំគ្រប់គ្រាន់សំរាប់អ្នក តើតម្លៃរបស់អ្នកវាស្ថិតនៅត្រង់ណានៃប្រវត្តិសាស្ត្រ
ចូរកុំរុញរាជាមួយបញ្ហាចំពោះមុខ ព្យាយាមក្តាប់ឱកាសសាងប្រវត្តិសាស្ត្រថ្មីសំរាប់ខ្លួនឯង ។

មិត្តរួមផ្លូវ
*****
សង្ឃថាំងចេង ជួបសុនអ៊ូខុង សេះនាគ ជ្រូកប៉ាចេ និង សាចេ នៅពេលដែលធ្វើដំណើរទៅចំលងធម៌នៅឯជម្ពូទ្វីប

សូមកុំរងចាំរហូតដល់មនុស្សដែលរួមដំណើរមកជុំគ្នាទើបចេញដំណើរ
ព្រោះមនុស្សទាំងនេះអ្នកអាចនឹងជួបគេនៅពេលដែលអ្នកកំពុងធ្វើដំណើរ
បើអ្នកមិនចាប់ផ្តើមឈានជើងដើរ តើអ្នកអាចជួបពួកគេទាំងនេះបានដោយរបៀបណា ។

គូប្រជែង
*****
តោវាឃើញឆ្កែឆ្កួតមួយក្បាល វាក៏ប្រញ៉ាប់រត់ពួនពីឆ្កែឆ្កួតនោះ
កូនតោនោះពេលឃើញឪពុកវាធ្វើដូចនោះ វាខកបំណងជាខ្លាំង
"ពុក! ពុកហ៊ានប្រយុទ្ធជាមួយនិងខ្លាដំបងនិងខ្លារខិន តែថ្ងៃនេះពុកបែរជារត់ពួនដោយសារតែឆ្កែឆ្កួតមួយក្បាល ខ្ញុំពិតជាខ្មាស់អៀនជំនួសពុកណាស់ "

តោនោះនិយាយប្រាប់កូនថា
 "កូនអើយ ខាំគ្នាជាមួយនិងឆ្កែឈ្នះវាគួរអោយស្ញប់ស្ញែងណាស់ទៅអី "
កូនតោក្រវីក្បាល

"ចុះប្រសិនបើត្រូវឆ្កែឆ្កួតនោះខាំយើងខាតបង់ទេ ?"
កូនតោងក់ក្បាល

"នៅពេលដែលវាមិនសក្តិសមនិងតំលៃ យើងទៅប្រឈមមុខអោយបាក់កំលាំងធ្វើអ្វី "
កុំយកត្បូងប្តូរនិងអំបែងកែវ
មិនមែនអ្នកណាៗក៏អាចជាគូប្រជែងយើងបានទេ មនុស្សម្នាក់ៗតែងតែមានសង្គមផ្សេងគ្នា
ញញឹមហើយដើរចេញទៅ ប្រសើរជាងអោយវាមានឱកាសចូលមកខាំ
ព្រោះមនុស្សដែលចាំខាំឆ្កែឆ្កួត នៅមានគគោក ។


************

 គ្រាន់តែជាការដាស់តឿនសតិអារម្មណ៍ :)

No comments :

Post a Comment