តម្លៃគួន អ៊ី ដែលខ្ញុំគោរព (គុណធម៌សំខាន់ជាងជីវិតទៅទៀត)
គួន អ៊ី ជាបងប្អូនធម៌ របស់ លាវប៉ី គាត់ជាមេទ័ពដ៏ខ្លាំងពូកែ ដែលឆាវឆាវ ចង់បាន ។ គាត់ធ្លាប់ធ្វើការបម្រើឆាវ ឆាវ ព្រោះតែគាត់រកបងគាត់មិនឃើញ ដោយសង្ស័យថាបងគាត់ស្លាប់បាត់បង់ជីវិត ។ ទោះបីជាគាត់ចុះចូលក៏ប៉ុន្តែចិត្តស្មោះចំពោះ លាវប៉ីម្ចាស់គាត់មិនងាករេទេ ។ ទឹកចិត្តស្មោះចំពោះម្ចាស់បែបនេះបានជា ឆាវឆាវ ចង់បានគាត់ នៅពេលដែលគាត់រកបងប្រុសគាត់ឃើញគាត់ក៏បានបានលាឆាវ ឆាវ ទៅរកបងគាត់វិញ ។ ឆាវឆាវ ស្តាយ គួនអ៊ី ណាស់ តែគាត់ត្រូវការតែមនុស្សស្មោះ បើគាត់នៅក្បែរឆាវឆាវ គាត់ក៏មិនមែនជាកូនចៅស្មោះដែលឆាវឆាវ ត្រូវការដែរ ។ នៅក្នុងសម័យនេះពិបាករកមនុស្សចិត្តស្មោះដែលអ្នកពលរដ្ឋត្រូវការណាស់ មានតិចណាស់តែមានមនុស្សច្រើនដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ។ ឆាវឆាវ និយាយថាបើថ្ងៃនេះគេក្បត់ម្ចាស់គេដើម្បីអ្នក គង់មានថ្ងៃណាមួយគេក៏ក្បត់អ្នកដើម្បីអ្នកដទៃដែរ ។ ចំពោះមនុស្សបែបហ្នឹងឆាវឆាវ មិនដែលទុកក្នុងចិត្តទេ គ្រាន់តែប្រើឲ្យអស់ពីប្រយោជន៍ប៉ុណ្ណោះ ។
ចុងក្រោយសូមជូនពាក្យមួយឃ្លារបស់ គួនអ៊ី ៖ ខ្ញុំគោរពតែរបស់បីយ៉ាងទេ គឺមេឃ ដី និងគុណធម៌របស់បងខ្ញុំ ៕
No comments :
Post a Comment