គំនិតខ្លះៗសម្រាប់អ្នករៀនបរិញ្ញាបត្ររង
#សូមអានអោយចប់
>ប្រលងធ្លាក់នៅសាលាតិចណូអាចដាក់ពាក្យ. រៀនបរិញ្ញាបត្ររងបាន
>កុំអស់សង្ឃឹម មិនមែនយើងប្រលងធ្លាក់ហើយ យើងមិនអាចរៀនបានឯណា? យើងនៅមានផ្លូវសម្រាប់ដើរមួយផ្សេងទៀត ហើយមិនមែនធ្លាក់ហ្នឹងបានន័យថាយើងមិនចេះឯណា? អ្នកខ្លះនិទ្ទេសEក៏ជាប់ដែរជួនកាលដោយសារសំណាងនោះទេ ហើយអ្នកនិទ្ទេសA ធ្លាក់ក៏តូចចិត្តដែរ
>រៀនត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ ស្របពេលដែលថ្នាក់បរិញ្ញាបត្ររៀនចប់ឆ្នាំសិក្សាមូលថ្ឋាន
>ចង់រៀនមុខជំនាញមួយណាដាក់ចូលរៀនមុខជំនាញនោះតែម្តង ស្របពេលអ្នករៀនបរិញ្ញាបត្រដែលខំរៀន២ឆ្នាំ តែចុងក្រោយមិនបានរៀននូវជំនាញដែលខ្លួនពេញចិត្ត ខ្ញុំក៏មានមិត្តភក្តិដែលមិនបានជំនាញដែលខ្លួួនពេញចិត្តហើយប្តូរសាលារៀនខាតឆ្នាំក៏មិនតិចដែរ ជួនកាលអាចបោះបង់ចោលការសិក្សាទៀតផង
>បង់ថ្លៃសិក្សាត្រឹមតែ ៣០០ដុល្លារ សម្រាប់បុរស និងនារី ២០០ដុល្លារ (បរិញ្ញាបត្របុរស ៦០០ដុល្លារ នារី ៤៥០ ដុល្លារ)
>ខំរៀនបានពូកែចាប់ពីលេខ១ដល់លេខ១០ មានអាហារូបរណ៍ទៀត ដូចនេះលុយដែលបង់ជួនកាលមិនដល់៣០០ដុល្លារ ឬ ២០០ដុល្លារផង
>មេរៀនមានដូចនឹងបរិញ្ញាបត្រដែរ(ដេបា៉តឺម៉ង់មួយចំនួន) និងជាភាសាខ្មែរ
>រៀនមួយឆ្នាំចុះកម្មសិក្សា ១ដង
>អំឡុងពេលចុះកម្មសិក្សាអាចស្គាល់ក្រុមហ៊ុន កន្លែងចុះកម្មសិក្សា មានទំនាក់ទំនងល្អជាមួយ
ក្រុមហ៊ុន និងពិសេសមានបទពិសោធន៍មុនអ្នករៀនបរិញ្ញាបត្រ ។ល។
>ពេលរៀនចប់ថ្នាក់បរិញ្ញាបត្ររង អាចប្រលងចូលរៀនបន្តថ្នាក់បរិញ្ញាត្រជាមួយអ្នករៀនបរិញ្ញាដែលទើបនឹងបញ្ចប់ឆ្នាំទី២
>បើថ្នាក់បរិញ្ញាបត្រគេបានរៀនភាសា បារាំងនិង អង្គគ្លេស ដូចនេះយើងអ្នករៀនថ្នាក់បរិញ្ញាបត្ររងត្រូវរៀនត្រៀមភាសាទាំងពីរនេះអោយហើយ ព្រោះវាមានភាពងាយស្រួលនៅពេលយើងរៀនបន្តថ្នាក់បរិញ្ញាបត្រ
>រៀនចប់២ឆ្នាំបានចុះកម្មសិក្សាបាន ២ដង ហើយនៅពេលបន្តបានថ្នាក់បរិញ្ញាបត្ររៀនចប់៣ឆ្នាំ បានចុះកម្មសិក្សាចំនួន ៣ដងទៀត សរុប ៥ដង ក្នុងរយៈពេលប្រាំឆ្នាំស្របពេលដែលអ្នករៀនថ្នាក់បរិញ្ញាបត្របានចុះកម្មសិក្សាបានតែ៣ដងប៉ុណ្ណោះ
#ប្រលងធ្លាក់វាជាបរាជ័យយើងនៅពេលនេះ នៅពេលយើងបន្តបានថ្នាក់បរិញ្ញាបត្រវាជាជោគជ័យយើងម្តងនៅថ្ងៃអនាគត។
>ជ្រើសរើសអ្វីដែលយើងស្រលាញ់និងស្រលាញ់អ្វីដែលយើងបានជ្រើសរើស
>វាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះបើគិតថាល្អសូមShare , tag and mention ផ្តល់កម្លាំងចិត្តអោយពួកគាត់ផង
>ខ្មែរជួយខ្មែរ
>..............................,....Good night baby.
No comments :
Post a Comment